© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅសប្តាហ៍នេះ ពីកម្មវីធី Cambodia Lite Station នឹងនាំអារម្មណ៍ទស្សនិកជនទៅជួបជាមួយតារាចម្រៀងប្រុសស្រីល្បីឈ្មោះពីរដួងគឺ កញ្ញា ប្រេម៉ា និង លោក P-Sand ដោយអ្នកទាំងពីរ នឹងនាំយកបទចម្រៀងពីរោះៗជាច្រើនបទមកបកស្រាយជាមួយសាច់ភ្លេងបែប Acoustic មានទាំងបទបែបលន្លង់លន្លោច និងបទញាក់តិចៗ យ៉ាងពីរោះរណ្តំចិត្ត។
មិនត្រឹមតែប៉ុណ្ណោះ កញ្ញា ប្រេម៉ា និង លោក P-sand នឹងបកស្រាយបទចម្រៀងរួមគ្នាទៀតផង ដែលនេះគឺជាលើកដំបូងហើយដែលតារាចម្រៀងល្បីទាំងពីរដួងបកស្រាយបទចម្រៀងជាមួយគ្នាបែបនេះ។ មិនត្រឹមតែបានស្តាប់បទចម្រៀងយ៉ាងពីរោះប៉ុណ្ណោះទេ ពីកម្មវិធីក៏បានរៀបចំតុបតែងឆាកជាមួយនឹងទេសភាពដ៏ស្រស់ស្អាតដែលមានរចនាទឹកជ្រោះរួមទាំងដើមឈើធំៗយ៉ាងត្រជាក់ចិត្តថែមទៀតផង។
ចង់ដឹងថា តើ កញ្ញា ប្រេម៉ា និង លោក P-sand នឹងលើកយកបទចម្រៀងអ្វីខ្លះមកបកស្រាយ និងចង់ដឹងថាតើពិធីការនី កញ្ញា ធីតា នឹងសម្ភាសន៍អ្នកទាំងពីរពីរឿងអ្វីខ្លះនោះ? កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវីធី Cambodia Lite Station
ចាក់ផ្សាយនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៥ល្ងាចតទៅ នៅលើ កញ្ចក់ទូរទស្សន៍ភីអិនអិន ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត