© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តន្ត្រី KIZZ Concert នឹងវិលមកជួបទស្សនិកជនសារជាថ្មីម្តងទៀតហើយនៅថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤នេះ។ វិលមកជួបទស្សនិកជននៅសប្តាហ៍នេះនឹងមានវត្តមានតារាចម្រៀងប្រុសស្រីល្បីៗបួនដួងរួមមាន ក្រុម The King លោក Noly Record កញ្ញា យ៉ាន់ សុជាតា និងលោក ហ៊ន ផាន់ណា។ តារាចម្រៀងល្បីៗខាងលើនឹងលើកយកបទចម្រៀងពីរោះៗជាច្រើនបទមកបកស្រាយលើឆាកតន្ត្រី KIZZ Concert ដោយមានទាំងបទចម្រៀងបែបស្នេហា Sad ឬញាក់កន្ត្រាក់អារម្មណ៍ជាដើម។
អ្វីដែលកាន់តែពិសេសទៀតនោះ តន្ត្រី KIZZ Concert ក៏នៅតែបើកឱកាសអោយអ្នកទស្សនាដែលមានទេពកោសល្យសិល្បៈ មកបង្ហាញសមត្ថភាពផងដែរ។ រៀងរាល់ខែនឹងមានបេក្ខភាពមកបង្ហាញសមត្ថភាពហើយមានឱកាសច្រៀងរួមគ្នាដោយផ្ទាល់ជាមួយតារាចម្រៀងអាជីព។ ចំពោះការប្រកាសស្វែងរកនិងជ្រើសរើសបេក្ខភាពមានសមត្ថភាពនឹងធ្វើឡើងតាមរយៈផ្ញើវីដេអូឃ្លីបសម្តែងរបស់សាម៉ីខ្លួនចូលមកប្រអប់សារទំព័រហ្វេសប៊ុក PNN TV Cambodia និងទំព័រហ្វេសប៊ុក KIZZ។ រៀងរាល់ខែក្រុមការងារផលិតកម្មវិធីនឹងជ្រើសយកបេក្ខភាព ៥ រូប ដើម្បីដាក់អោយបោះឆ្នោតតាមរយៈការបង្ហោះឃ្លីបវីដេអូទាំង៥ នៅលើផេក PNN TV Cambodia ។ បេក្ខភាព ដែលមានការគាំទ្រខ្លាំងជាងគេបំផុត ១រូប ក្នុងចំណោម៥រូប នឹងត្រូវជ្រើសអោយមានឱកាសច្រៀងដោយផ្ទាល់ក្នុងកម្មវិធីប្រគំតន្រ្តី KIZZ Concert ។ KIZZ Concert ផ្សាយផ្ទាល់រៀងរាល់ ថ្ងៃសុក្រ វេលាម៉ោង ១១:០០ ថ្ងៃត្រង់ ដល់ ម៉ោង ១រសៀល នៅលើកញ្ចក់ ទូរទស្សន៍ PNN និង លើហ្វេសប៊ុកផេក KIZZ៕
ដោយ៖ ម៉ី វ៉ាន់ណែត