© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
វិលមកជួបគ្នាសារជាថ្មីពីកម្មវិធី អ្នកជិតខាង ដែលតែងតែពាំនានូវផ្ទាំងទស្សនីយ៍ភាពសប្បាយៗ ធ្វើអោយទស្សនិកជនបំបាត់នូវអារម្មណ៍តានតឹងពីរការងារទាំងឡាយនាចុងសប្តាហ៍។ ដោយឡែកសប្តាហ៍នេះទស្សនិកកជននឹងកាន់តែជក់ចិត្តដិតអារម្មណ៍ជាមួយនឹងវត្តមានគ្រូបង្វឹក Rapper Fighter បានចូលមកក្នុងកម្មវិធីអ្នកជិតខាង ដើម្បីចែករំលែកពីបទពិសោធជីវិតជូនដល់ទស្សនិកជន។
លោក Ruth Ko បានរៀបរាប់ក្នុងកម្មវិធីអ្នកជិតខាងថា លោកគឺជាកូនកាត់បារំាង តែលោកមិនទៅនៅបារាំងព្រោះតែសំភាសន៍មិនជាប់ បន្ទាប់មកលោកក៏បានចូលសិល្បៈព្រោះថាលោកក៏មានដុងខាងនឹងស្រាប់ ជាពិសេសគឺគំនិតក្នុងការសរសេរបទចម្រៀង ព្រមទាំងមានដុកខាងរ៉េបថែមទៀតនោះ ធ្វើអោយលោកចាប់អាជីពនេះតែម្តងរហូតមកដល់ពេលនេះបានក្លាយជាគ្រូបង្វឹកក្នុងកម្មវិធី Rapper Fighter។
លោកបន្ថែមទៀតដែរថា ការដែលបានមកធ្វើជាគ្រូបង្វឹកក្នុងកម្មវិធី Rapper Fighter នេះ កូនក្រុមដែលលោកចង់បាន គឹត្រូវតែស្រលាញ់វិស័យនេះចេញពីបេះដូង ហ៊ានបញ្ចេញសមត្ថភាព នឹងមានគំនិតច្នៃប្រឌិតក្នុងការសរសេរផងដែរ។ បើក្រឡេកទៅមើលជីវិតរស់នៅវិញ លោកក៏ធ្លាប់ជួបការលំបាកច្រើន ដោយក្នុងគ្រួសារឪពុកម្តាយមិនសូវជាចុះសម្រុងគ្នា ធ្វើអោយកន្លងមកលោកមានការធុញថប់អារម្មណ៍យ៉ាងខ្លាំង ហើយអ្វីដែលលោកចង់បាននៅពេលនេះចង់ឃើញអ្នកម៉ាក់រីករាយអោយបានច្រើន ហើយមានសុខភាពល្អ។ ព្រោះថាកន្លងមកលោកធ្លាប់ធ្វើអោយពួកលោកពិបាកចិត្តជាច្រើនមកហើយ ។
ចង់ដឹងថា តើលោក Ruth Ko នឹងរៀបរាប់អ្វីបន្ថែម កុំភ្លេចរងចាំតាមដានទស្សនានៅកញ្ចក់ទូរទស្សន៍ភីអិនអិន កម្មវិធី អ្នកជិតខាង វេលាម៉ោង ៩យប់តទៅ ឬ ទស្សនាគ្រប់ពេលលើ PNN Plus ! ទាញយកឥឡូវនេះចុច https://pnnplus.page.link/iDzQ
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ