© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ជួបគ្នាសារជាថ្មីពីកម្មវិធីគ្រួសាររីករាយ ដែលតែងតែពាំនាំនូវផ្ទាំងទស្សនីយភាពដ៏សប្បាយរីករាយ នឹងផ្តល់នូវចំណេះដឹងជាច្រើនដល់អូនៗតូចផងដែរ។ កាន់តែពិសេសទៅទៀតនោះ សប្តាហ៍នេះកម្មវិធីថតនៅខាងក្រៅ នៅតាមសាលារៀន ដែលនឹងផ្តល់ឱកាសជូនដល់ប្អូនៗដែលមានភាពក្លាហាន ចូលរួមលេងហ្គេមសប្បាយៗដើម្បីទទួលយករង្វាន់ពីកម្មវិធី។ វត្តមានប្អូនប្រុស សឿន សុវណ្ណទិត្យា នឹងប្អូនស្រី សយ មេត្តា នឹងចូលរួមលេងហ្គេមវគ្គទីមួយដែលហ្គេមនោះមានឈ្មោះថា ភ្លក់។
ចំណែកឯវគ្គទីពីរ ចូលរួមលេងដោយ ប្អូនស្រី សុវណ្ណ មូ៉នីកា នឹង ប្អូនប្រុស ស៊ន សុធារិទ្ធ ដែលនឹងលេងហ្គេមមានឈ្មោះថាស្រង់ខ្លិន, វគ្គទី៣ ចូលរួមលេងដោយសៀក ច័ន្ទមុន្នីរត្ន , ប្អូនស្រី ស៊ឹម សិលា និងប្អូនប្រុស បូ ហុងលី នៅក្រុមទី១, នឹងប្អូនប្រុសពិសាល ផានុ, ប្អូនស្រី រិន ម៉ូនីកា និងប្អូនស្រី រស់ នីឡាង ក្រុមទី២ ហ្គេមនោះមានឈ្មោះថា ជើងរន្ទះ។
ប្អូនៗដែលចូលរួមលេងទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពព្រមទាំងចំណេះដឹងនឹងភាពឆ្លាតវៃដើម្បីយកជ័យជំនះព្រមទាំងទទួលបានរង្វាន់ជាច្រើនពីកម្មវិធីត្រលប់ទៅផ្ទះវិញ។
ចង់ជ្រាបកាន់តែច្បាស់ថាប្អូនៗដែលចូលរួមលេងហ្គេមទាំងអស់នឹងមានសមត្ថភាពអាចយករង្វាន់បានពីកម្មវិធីយ៉ាងណានោះ? សូមកុំភ្លេចរង់ចាំតាមដានទស្សនាការផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងកម្មវិធី «គ្រួសាររីករាយ» នៅថ្ងៃអាទិត្យ ទី២៨ ខែ កក្កដា ឆ្នាំ ២០២៤ ចាប់ពីវេលាម៉ោង ១១ព្រឹកតទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ