© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នៅថ្ងៃនេះ ការពិតត្រូវបានលាតត្រដាងកាន់តែច្បាស់ កាន ពិតជាអ្នកលួចយកលុយនោះទៅពិតមែន រួចទម្លាក់កំហុសអោយទៅពូឆាយ និងព្យាយាមលាក់បាំងគ្រប់យ៉់ាងដែលខ្លួនបានធ្វើ។ ប៉ុន្តែទោះបីជាខំប្រឹងលាក់បាំងបែបណា ក៏មិនអាចលាក់បាំងជិតឡើយ ព្រោះកន បានព្យាយាមស្វែងរកភស្តុតាងគ្រប់យ៉ាងដើម្បីអោយកាន់តែច្បាស់ ថាអ្នកណាជាអ្នកនៅពីក្រោយរឿងទាំងនេះ។
បើទោះបីជាកានបានលួចយកលុយក្រុមហ៊ុនពិតមែន ប៉ុន្តែគេបានបដិសេធរឿងពូឆាយស្លាប់ ថាគេមិនបានសម្លាប់ពូឆាយឡើយ។ កានទទួលស្គាល់ ថាមុនពេលដែលពូឆាយស្លាប់ គេមានជម្លោះជាមួយនិងពូឆាយ ប៉ុន្តែមិនបានដាក់ថ្នាំកណ្តុរសម្លាប់ពូឆាយឡើយ។ រឿងនេះ រីណា មិនជឿកានឡើយ ថែមទាំងបានចោទទៅលើកនថាបានដឹងរឿងនេះហើយ ប៉ុន្តែព្យាយាមលាក់បាំងបងប្អូនខ្លួនឯង ធ្វើអោយរីណាស្អប់កនជាខ្លាំង។ តើកានពិតជាបានដាក់ថ្នាំសម្លាប់ពូឆាយដែរឬទេ? បើកានបដិសេធថាមិនបានដាក់ថ្នាំសម្លាប់ពូឆាយ ចុះតើនរណាគឺជាឃាតករពិតប្រាកដនោះ?
កុំភ្លេចរង់ចាំតាមដានទស្សនា រឿង សូរ្យគ្រាសស្នេហ៍ ចាក់ផ្សាយរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ៦ល្ងាចតទៅ នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ៕
ដោយ៖ ម៉ី វ៉ាន់ណែត