© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
វិលមកជួបគ្នាសារជាថ្មីពីកម្មវិធីអ្នកជិតខាង ដែលតែងតែពាំនាំនូវផ្ទំាងទស្សនីយ៍ភាព ប្លែកៗសប្បាយ ចែកជូនទស្សនិកជនទស្សនាដើម្បីបំបាត់នូវអារម្មណ៍តានតឹងផងដែរ។ ដោយឡែកសប្តាហ៍នេះ ទស្សនិកជន នឹងបានជួបជាមួយតារាកិត្តិយសល្បីខាងច្រៀងរ៉េប នោះគឺលោកខ្វាន់ នឹងឡើងមកកម្មវិធីអ្នកជិតខាងនៅសប្តាហ៍នេះ។
លោកខ្វាន់បានប្រាប់អ្នកជិតខាងថា លោកបានចូលប្រឡូកក្នុងវិស័យសិល្បៈ ផ្នែកចម្រៀងរ៉េបរយៈពេលបួនឆ្នាំមកហើយ ហើយបទចម្រៀងទីមួយរបស់លោក ក៏បានធ្វើអោយលោកមានគេស្គាល់ច្រើនផងដែរ។
លោកបានបន្ថែមទៀតថា មុននឹងលោកចូលក្នុងវិស័យសិល្បៈ គឺលោកក៏ជាអ្នកគំនូរមួយរូប ទើបតែមានឱកាសបានស្គាល់អ្នកចម្រៀងនឹងបានតេសការច្រៀង ព្រមទាំងស្នាដៃនិពន្ធ ទើបលោកបានចាប់អាជីពមួយនេះបន្ថែមទៀត។
លើលពីនោះ លោកបានបន្តថា បើទោះបីជាវិស័យចម្រៀងរ៉េបមិនសូវទូលំទូលាយ តែលោកនៅតែជម្នះចង់ធ្វើ គោលបំណងដើម្បីអោយអ្នកស្តាប់ទទួលបាននូវអារម្មណ៍ថ្មីៗប្លែកៗផងដែរ។
ចង់ដឹងច្បាស់ថា លោកខ្វាន់នឹងរៀបរាប់អ្វីបន្ថែមទៀតនោះ សូមកុំភ្លេចរងចាំទស្សនា កម្មវិធី អ្នកជិតខាង ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃសុក្រ ទី១៩ ខែ កក្កដា ឆ្នាំ ២០២៤ វេលាម៉ោង ៩យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ