© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ក្រោយពីនាយឌីតបានភ្ញាក់ដឹងខ្លួនឡើងវិញ រឿងរ៉ាវពាក់ព័ន្ធនឹងរឿងលុយ៩០លានដែលគ្រប់គ្នាគិតថាពូឆាយជាអ្នកលួចយកនោះ ត្រូវបាននាយឌីតទម្លាយប្រាប់ទៅនាយកនខ្ទេចគ្មានសល់ឡើយ។ អ្វីដែលនាយឌីតប្រាប់ទៅកននោះគឺអ្នកដែលបានយកលុយ៩០លាននោះគឺជាកាន។ កានបានប្រើគ្រប់ល្បិចទាំងអស់ ដើម្បីព្យាយាមបង្វែងដានមិនអោយមានអ្នកណាស៊ើបបានឡើយ។ នៅថ្ងៃកើតហេតុដែលនាយឌីតជួបឧបទ្ទវហេតុអ្នកដែលជិះឡានមកបុកឡានរបស់នាយឌីតពីក្រោយនោះគឺជានាយកាន ហើយនាយកានក៏បានយកលុយ៩០លាននោះទៅ។
ប៉ុន្តែអ្វីដែលកនទទួលបានពីឌីតនោះគេនៅមិនទាន់ជឿជាក់មួយរយភាគរយឡើយ កននឹងតាមស៊ើបបន្តដើម្បីអោយកាន់តែច្បាស់ពីរឿងនេះ ថាមិនបានកានអាចត្រូវបាននរណាម្នាក់បញ្ជារ ឬក៏មានមូលហេតុអ្វីផ្សេងដែលត្រូវបង្ខំចិត្តធ្វើរឿងទាំងនេះ។ តើមូលហេតុពិតនោះគឺជាអ្វីទៅ? តើកានធ្វើរឿងនេះព្រោះតែការលោភលន់ ឬក៏ព្រោះតែមានអ្នកបញ្ជារ? បើចង់ជ្រាបច្បាស់ កុំភ្លេចរង់ចាំតាមដានទស្សនា រឿង សូរ្យគ្រាសស្នេហ៍ ចាក់ផ្សាយនៅលើ កញ្ចក់ទូរទស្សន៍ភីអិនអិន រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៦ល្ងាចតទៅ៕
ដោយ៖ ម៉ី វ៉ាន់ណែត