© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
វិលមកជួបគ្នាសារជាថ្មីពីកម្មវិធី អ្នកជិតខាង ដែលតែងតែពាំនាំនូវផ្ទាំងទស្សនីយ៍ភាព សប្បាយរីករាយប្លែក ចែកជូនទស្សនិកជនទស្សនាមិនអោយមានការធុញទ្រាន់នោះឡើយ ! ដោយឡែកសប្តាហ៍នេះ វត្តមានលោកសាន់តា បានដឹកដៃគូរស្នេហ៍ឡើងមករៀបរាប់ពីប្រវត្តិស្នេហ៍ នឹងប្រវត្តិជីវិតនៅលើវេទិកាអ្នកជិតខាង !
លោកសាន់តាបានរៀបរាប់ប្រាប់អ្នកជិតខាងថា លោកបានសារភាពស្នេហ៍ទៅកាន់គូររក្សា ទម្រាំតែខាងស្រីឆ្លើយតបមកវិញ គឺមានរយៈពេលយូរទើបនាងព្រមថាស្រលាញ់ ។
តែរក្សាក៏បានបន្តដែរថា ការទាក់ទងដំបូង កញ្ញាមិនដែលគិតថានឹងបានស្រលាញ់គ្នាបានយូរនោះឡើយ ព្រោះលោកសាន់តា ជាតារាល្បី មានឈ្មោះបោះសម្លេង មិនអាចមកស្រលាញ់កញ្ញាត្រឹមតែជាមនុស្សស្រីសាមញ្ញធម្មតានោះឡើយ តែពេលស្រលាញ់គ្នាយូរៗទៅ ទើបដឹងថា លោកសាន់តា យកចិត្តទុកដាក់ បារម្មណ៍ខ្វាយខ្វល់ ជួយកញ្ញាបានច្រើន ថែមទាំងផ្តល់តម្លៃអោយកញ្ញាថែមទៀតផង !
លោកសាន់តាក៏បានបញ្ជាក់ផងដែរថា ចាប់តាំងពីរលោកស្រលាញ់រក្សា លោកក៏បានគិតថា នឹងជ្រើសជាគូរអនាគត មិនទៅរញ៉េរញ៉ៃនឹងស្រីណាផ្សេងឡើយ !
ចង់ដឹងថាលោកសាន់តា និងកញ្ញា រក្សា នឹងរៀបរាប់អ្វីបន្ថែមទៀត កុំភ្លេចរងចាំតាមដានទស្សនានៅកញ្ចក់ទូរទស្សន៍ភីអិនអិន កម្មវិធី អ្នកជិតខាង នៅថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ៩យប់តទៅ ឬ ទស្សនាគ្រប់ពេលលើ PNN Plus ! ទាញយកឥឡូវនេះចុច https://pnnplus.page.link/iDzQ
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ