© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
វិលមកជួបគ្នាសារជាថ្មីពីកម្មវិធីអ្នកជិតខាង ដែលតែងតែនាំយកនូវអ្វីដែលថ្មីប្លែកមកចែកជូនទស្សនិកជនទស្សនាយ៉ាងជក់ចិត្តដិតអារម្មណ៍ រំសាយនូវភាពតានតឹងពីការងារទាំងឡាយផងដែរ។ អ្វីដែលកាន់តែពិសេសនាសប្តាហ៍ ទស្សនិកជននឹងបានជួបជាមួយដំណក់ឈាមជ័រទាំងបីរបស់លោកគ្រូអេភូថង ដែលនឹងឡើងមករៀបរាប់ពីជីវិតអ្នកប្រដាល់នៅលើវេទិកាអ្នកជិតខាង ។ ក្នុងនោះដែរ មេឃាបានរៀបរាប់ប្រាប់អ្នកជិតខាងថា ដោយសារតែដំបូងឃើញប៉ាឡើងប្រកួត នឹងល្បី ក៏មានចិត្តចង់ល្បីដូចជាប៉ា ហើយក៏បានឃើញពូរបស់ខ្លួនប្រកួតចាញ់ ធ្វើអោយចិត្តមេឃារិតតែចង់ក្លាយជាអ្នកប្រដាល់ដើម្បីសងសឹកអោយពូ មេឃាថា លោកត្រូវបានពុកបណ្តុះបណ្តាលតាំងពីលោកមានអាយុប្រំាពីរឆ្នាំមកម្ល៉េះ ។
ចំណែកឯយ៉ានុត ក៏បានបន្តដែរថា ពីដំបូងឡើយ ខ្លួនស្រលាញ់ការដើរបង្ហាញម៉ូត តែបន្ទាប់មកយ៉ានុតក៏បានប្តូរគំនិតមកស្រលាញ់វិស័យកីឡាវិញម្តងដោយសារតែមានឈាមជ័ររួចទៅហើយ ។ យ៉ានុតបានរៀបរាប់បន្តថា កាលពីមុន នាងចង់វៃទោះបីជាដៃគូរប្រុសក៏វៃដែរព្រោះចិត្តពិតជាចង់វៃខ្លាំង តែខណៈនោះ យ៉ានុតរត់ទៅក្រោយអាជ្ញាកណ្តាលព្រោះខាងដៃគូររកតែអោបពេក។
អមរីនក៏បានរៀបរាប់ដែរថា ខ្លួនក្លាយជាអ្នកប្រដាល់ដោយសារតែចង់ល្បីដូចប៉ា ទៅណាមកណា ឃើញតែគេហៅប៉ា ដូច្នេះខ្លួនក៏ចង់អោយគេហៅខ្លួនដូចប៉ាដែរ។
បើក្រឡេកមកមើលជីវភាពគ្រួសារវិញ គឺកាលពីមុន គ្រួសារលោកគ្រូអេភូថងមានការលំបាកយ៉ាងខ្លាំងដោយសារតែលោកគ្រូខ្លាំងគ្មានដៃគូរប្រកួត ធ្វើអោយលោកគ្រូគ្មានទីផ្សាររកប្រាក់មិនបានសូម្បីតែលុយចាក់សាំងម៉ូតក៏គ្មាន កូនឃ្លានអ្វីបានត្រឹមអោយកូនហិតខ្លិនចាំមានលុយចាំហូប។
ចង់ជ្រាបកាន់តែច្បាស់ពីជីវិតឈាមជ័រអ្នកប្រដាល់យ៉ាងណានោះ សូមកុំភ្លេចរងចាំទស្សនា កម្មវិធី អ្នកជិតខាង ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃសុក្រ ទី១៧ ខែ ឧសភា ឆ្នាំ ២០២៤ វេលាម៉ោង ៩យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ