© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅយប់នេះរឿងភាគថៃ ភ្លើងគំនុំ នឹងធ្វើអោយទស្សនិកជនជក់ចិត្តទៀតហើយ បន្ទាប់ពីព្រែទទួលបានចំណែក១៥ភាគរយក្នុងភាគហ៊ុនរបស់ប្រាង។ ក្រោយទទួលបានចំណែក១៥ភាគរយនេះ ព្រែបាននិយាយឌឺដងអោយទៅប្រាងពីរឿងភាគហ៊ុនរបស់នាងដែលទទួលបាន ប្រសិនបើបូករួមជាមួយភាគហ៊ុនរបស់កេង នោះប្រាងនឹងមិនអាចរក្សារតំណែងជាប្រធានក្រុមហ៊ុនតទៅទៀតបានឡើយ។
រឿងហេតុនេះបានធ្វើអោយប្រាងមានការមួរម៉ៅជាខ្លាំង ព្រោះតែញើសឈាមដែលនាងខំប្រឹងយកបានមកទាំងលំបាកនោះ ក៏អាចនឹងត្រូវបាត់បង់ទៅវិញ។ ស្របពេលនោះដែរ អ្វីដែលធ្វើអោយប្រាងកាន់តែខកចិត្តខ្លាំងទៀតនោះគឺ ភីត ដែលជាប្អូនថ្លៃចង់ស្ទង់ចិត្តបងថ្លៃតើនាងពិតជាអាចធ្វើគ្រប់យ៉ាងដើម្បីតែប្រាក់មែនឬក៏អត់ ជាលទ្ធផលពិតជាបង្ហាញថាប្រាងព្រមធ្វើគ្រប់យ៉ាងព្រោះតែប្រាក់ ឋានៈ និងបុណ្យស័ក្តិពិតប្រាកដមែន។ ដោយសារតែរឿងនេះ បានធ្វើអោយភីតកាន់តែជឿជាក់លើព្រែច្បាស់ ចំណែកព្រែក្រោយដឹងថាភីតកំពុងតែពិបាកចិត្តព្រោះរឿងបងថ្លៃក៏ព្យាយាមលើកទឹកចិត្ត រហូរធ្វើអោយអ្នកទាំងពីរកាន់តែយល់ចិត្តនិងស៊ីជម្រៅជាមួយគ្នា។
តើក្រោយពីចំណងស្នេហ៍របស់ភីត និងព្រែស៊ីជម្រៅបែបនេះ ម្នាក់ៗនឹងមានអារម្មណ៍បែបណា? សូមកុំភ្លេចរង់ចាំតាមដានទស្សនារឿង ភ្លើងគំនុំ ចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ៩យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
ដោយ៖ ម៉ី វ៉ាន់ណែត