© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
វិលមកជួបគ្នាសារជាថ្មីពីកម្មវិធី អ្នកជិតខាង ដែលតែងតែពាំនាំនូវផ្ទាំងទស្សនីយ៍ភាព ប្លែកៗ សប្បាយរីករាយ ដើម្បីអោយទស្សនិកជនបំបាត់នូវអារម្មណ៍តានតឹង នឹងទុក្ខសោកទាំងឡាយ។ សប្តាហ៍នេះ កាន់តែពិសេស ដោយវត្តមាន Coach ក្នុងកម្មវិធី Rapper Fighter នឹងចូលរួមបង្ហាញពីបទពិសោធន៍នៅលើវេទិការអ្នកជិតខាង។ លោកពន្លឺបានរៀបរាប់ប្រាប់អ្នកជិតខាងថា លោកបានចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ២០១៣ មកម្ល៉េះ។ លោកបានចូលដំបូងដោយធ្វើការផង នឹងសិក្សាផង។ លោកបន្ថែមទៀតថា លោកក៏បាននិពន្ធបទចម្រៀងជាច្រើនបទផងដែរ ដែលបទនីមួយៗចេញមក គឺមានការគាំទ្រជាច្រើនពីទស្សនិកជន ។
លោកបានបន្តទៀតថា ការនិពន្ធបទនីមួយៗមិនមែនជាការងាយស្រួលឡើង វាបានធ្វើអោយប៉ះពាល់អារម្មណ៍ជាខ្លាំង ឬអាចហៅបានថា កើតជំងឺ Depression ។
លើសពីនេះ លោកបានបញ្ជាក់ថា តាំងពីលោកចូលក្នុងវិស័យសិល្បៈមក លោកមិនសូវជាជួបរឿងខកចិត្តនោះទេ ព្រោះដោយសារតែការស្រលាញ់ ដូចច្នេះអ្វីដែលលោកធ្វើគឺសុទ្ធតែជាការពេញចិត្តទាំងអស់។
ចង់ដឹងថា លោកពន្លឺ នឹងរៀបរាប់ពីអ្វីខ្លះទៀត សូមកុំភ្លេចរងចាំតាមដានទស្សនា នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងកម្មវិធីអ្នកជិតខាង នៅថ្ងៃសៅរ៍ ទី០៧ ខែ កញ្ញា ឆ្នាំ ២០២៤ វេលាម៉ោង ៩យប់តទៅ ឬ ទស្សនាគ្រប់ពេលលើ PNN Plus ! ទាញយកឥឡូវនេះចុច https://pnnplus.page.link/iDzQ
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ