© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
គូមិត្តភាពអន្តរជាតិសប្តាហ៍នេះនៅក្នុងកម្មវិធីប្រកួតប្រដាល់ Boostrong King of Power គុនខ្មែរ យើងឃើញមានអ្នកប្រដាល់មកពីថៃចំនួន 2 នាក់ដែលនឹងមកចូលរួមប្រកួតសម្រាប់គូពិសេសទី 3 និងគូពិសេសទី 5 ដែលជាគូបិទកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍ PNN នៅល្ងាចថ្ងៃសៅរ៍ទី 11 ។ សឿភូខៅ ស.ស៊ុណាន់ ដែលអាចប្រស្រ័យទាក់ទងប្រជាជនកម្ពុជាយើងបានតាមរយៈភាសារខ្មែរលើបានបង្ហាញពីទឹកចិត្តស្រឡាញ់រាប់អានបងប្អូនកម្ពុជាក្នុងនាមខ្លួនជាអ្នកជាប់សែស្រឡាយខ្មែរបូរាណនិងជាអ្នកលេងគុនមួយរូបនៅស្រុកភូមិរបស់គេ។ អ្នកប្រដាល់រូបនេះបាននិយាយថាការប៉ះគ្នាជាមួយអ្នកប្រដាល់គុនខ្មែរ លាភ រដ្ឋា នឹងធ្វើឲ្យគេបានរៀនសូត្រកាន់តែច្រើនថែមទៀតទាក់ទងនិងក្បាច់ប្រដាល់គុនបូរាណខ្មែរ។
រីឯកីឡាករ អាម៉ាតាក់ ឯណោះវិញក៏បានបង្ហាញពីក្តីរីករាយសប្បាយចិត្តរបស់ខ្លួនដែរដែលបានធ្វើដំណើរមកប្រកួតនៅកម្ពុជាដែលគេល្បីថាមានអ្នកប្រដាល់គុនខ្មែរដែលពោពេញដោយសមត្ថភាពជាអ្នកប្រយុទ្ធ។ កីឡាករថៃរូបនេះបានបង្ហើបថាការប៉ះជាមួយ ធន់ មករា ដែលជាអ្នកប្រដាល់គុនខ្មែរពោពេញដោយបទពិសោធន៍វាជារឿងមួយដ៏លំបាកសម្រាប់គេ តែទោះជាយ៉ាងណាក៏ដោយក៏គេនឹងខិតខំប្រកួតឲ្យពីលទ្ធភាពរបស់ខ្លួនដែលមាន។
ការប្រកួតប្រដាល់ Boostrong King of Power គុនខ្មែរ ចំនួនបីគូផ្សេងទៀតមាន រិទ្ធី អ៊ីចយ ត្រូវប៉ះជាមួយ ខាំ ចយ, នី នរមហាអាគមន៍ ប្រកួតជាមួយ ធន់ ស៊ីយ៉ូន និង ជា សំនៀង ត្រូវប្រកួតជាមួយ ម៉ុន ប៊ុនឈាង ។
សូមកុំភ្លេចចូលរួមទស្សនាឲ្យបានច្រើនដើម្បីជួយលើកស្ទួយផ្តល់កម្លាំចិត្តនិងជ្រោមជ្រែងវិស័យប្រដាល់គុនខ្មែររបស់យើងឲ្យកាន់តែរីកចម្រើនថែមទៀត។ លោកអ្នកអាចដូលរួមទស្សនាដោយសេរីនិងចាប់យករង្វាន់អនុស្សាវរីយ៍ពី PNN យ៉ាងច្រើននៅថ្ងៃសៅរ៍នេះចាប់ពីវេលាម៉ោង 5:30 ល្ងាចតទៅ។
ដោយ៖ ស្រីមុំ