© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នៅដើមខែ មករា ឆ្នាំថ្មី 2025 នេះ PNN ជាមួយ Boostrong ព្រមជាមួយសហព័ន្ធប្រដាល់គុនខ្មែរបាននាំយកអ្នកកីឡាករ កម្ពុជា មកពីសព្វទិសទីទូទាំងប្រទេស 8 នាក់ទៀតហើយដើម្បីឲ្យពួកគេមកបញ្ចេញសមត្ថភាពនៅលើសង្វៀនប្រដាល់ Boostorng King of Power គុនខ្មែរ ។
ចាប់ផ្តើមដោយការប្រកួតគូពិសេសទី 1 អ្នកប្រដាល់វ័យក្មេង ថេន ដេវីត នឹងត្រូវប៉ះជាមួយ ធន់ គឹមទ្បុង ក្នុងប្រភេទទម្ងន់ 48 គីឡូក្រាម។ រីឯគូពិសេសទី 2 ការប៉ះគ្នាលើប្រភេទទម្ងន់ 54 គីឡូក្រាម សុវណ្ណឌឿន ខេខេ នឹងត្រូវប៉ះជាមួយ ចន ប៊ុនថង ខណៈដែលគូពិសេសទី4 គឺជាការប្រកួតគ្នារវាង ឆូន បូន និង សៀង សេងហួរ ង ក្នុងប្រភេទទម្ងន់ 60 គីឡូក្រាម។
សម្រាប់គូមិត្តភាពអន្តរជាតិដែលត្រូវជាគូពិសេសទី 3 របស់ Boostorng King of Power គុនខ្មែរ អ្នកប្រដាល់មាឌល្អិតចិត្តដំរី ហ៊ីម សេរី នឹងត្រូវល្បងថ្វីដៃជាមួយកីឡាករថៃ លូកថប់ ស៊ីតយ៉ាម៉ លើប្រភេទទម្ងន់ 51 គីឡូក្រាម។ រីឯគូឯកប្រចាំសប្តាហ៍នេះគឺជាជំនួបគ្នាក្នុងប្រភេទទម្ងន់ 57 គីឡូក្រាមដែលជាការប៉ះគ្នារវាង ម៉ឺន ដា និងកីឡាករថៃ ផេតណាមផង ធីដេតកៅកៅ។
សូមចូលរួមទស្សនាឲ្យបានច្រើនកុះករនាល្ងាចថ្ងៃសៅរ៍ទី4 មករា នេះចាប់ពីវេលាម៉ោង 5:30 តទៅដោយលោកអ្នកក៏នឹងអាចមានសំណាងឈ្នះវត្ថុអនុស្សាវរីយ៍យ៉ាងច្រើនសន្ធឹកសន្ធាប់ពី Boostrong ផងដែរ។
ដោយ៖ ស្រីមុំ