© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
មេទ័ពបក្សីស្លាបដែក សូត្រ ប៊ុនធី នាថ្ងៃអាទិត្យសប្តាហ៍នឹងចូលខ្លួនមកប្រកួតក្នុងនាមជាគូឯកប្រចាំកម្មវិធី Ganzberg Kun Khmer Super Strike ដោយត្រូវតតាំងកណ្តាប់ដៃជាមួយកីឡាករ ផេតស៊ីរីឆៃ របស់ប្រទេសថៃ។ ក្នុងនាមជាអ្នកប្រយុទ្ធគុនខ្មែរ ប៊ុនធី បានបញ្ជាក់ពីការអង់អាចរបស់ខ្លួនដែលមិនខ្លបចខ្លាចចាញ់ច្រាបកីឡាករបរទេសឡើយ។ រូបគេបានទាំងសន្យាថានឹងនាំជោគជ័យជូនដល់ក្លឹបក៏ដូចជាអ្នកគាំទ្រវិស័យគុនខ្មែរផងដែរ។
ដោយឡែក ធន់ សាក់ស៊ីន ក៏ជាបេក្ខភាពប្រកួតបអន្តរជាតិផងដែរនៅក្នុងថ្ងៃអាទិត្យទី12មករានេះដោយរូបគេត្រូវប៉ះជាមួយអ្នកប្រដាល់ថៃ សារ៉ាវុត ។ ដូចដែលបងប្អូនដឹងរួចមកហើយថា សាក់ស៊ីន មិនដែលញញើតកីឡាករបរទេសណាម្នាក់ទេទោះជាគូប្រកួតមានមាឌធំ កម្ពស់ ខ្ពស់ជាងយ៉ាងណាក៏ដោយ សំខាន់ឲ្យតែស្មើទម្ងន់គ្នាគឺគេចូលវ៉ៃមិនដកថយឡើយ។ ក្រោយពីហ្វឹកហាត់យ៉ាខ្ជាប់ខ្ជួន ធន់ សាក់ស៊ីន មានជំនឿចិត្តថាអាបញ្ចប់ការប្រកួតមួយនេះបាននៅមុនទឹកទិ5។
ក្រៅពីជើងខ្លាំងទាំង 2 រូបខាងលើពីកម្មវិធីក៏មានការប្រកួតគូពិសេស 3 គូទៀតដែរដែលមាន៖ ថោង ចន្រ្ទា ត្រូវប្រកួតគ្នាជាមួយ ធន់ ម៉ាថាយ, អូយ ឌៀប ប្រកួតជាមួយ បឺត ថ្មដា និង ហាប់ ខា ប្រកួតជាមួយ រិទ្ធី សុឃឿន ។
Ganzberg Kun Khmer Super Strike ប្រកួតនៅថ្ងៃអាទិត្យទី 12 មករា នេះចាប់ពីវេលាម៉ោង 1 រសៀលតទៅនៅសង្វៀន PNN ព្រែកព្នៅ។ សូមពុកម៉ែបងប្អូនចូលរួមទស្សនាឲ្យបានច្រើនដើម្បីលើកស្ទួយនិងផ្តល់កម្លាំងចិត្តដល់អ្នកប្រយុទ្ធរបស់យើងទាំង 10 រូប។
ដោយ៖ ក្រុមកាងារកីឡាPNN