© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កម្មវិធីដ៏ល្បី The Wall Song Cambodia កំពុងធ្វើឱ្យមហាជនចាប់អារម្មណ៍ និងគាំទ្រកាន់តែខ្លាំងពីវត្តមានតារាកិត្តិយស និងតារាក្រោយជញ្ជាំងដែលសុទ្ធសឹងជាតារាល្បីៗបានបង្កបរិយាកាសកាន់តែសប្បាយរីករាយ។
សម្រាប់នារាត្រីថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ The Wall Song Cambodia កាន់តែធ្វើឱ្យទស្សនិជនចាប់អារម្មណ៍បន្ថែមទៀតជាមួយតារាកិត្តិយសមានទាំងអ្នកអាជីពផ្នែកចម្រៀង និងប្រដាល់មកទាំងព្រម ហើយតារាក្រោយជញ្ជាំងវិញ កាន់តែពិសេស និងគួរឱ្យភ្ញាក់ផ្អើល។
វត្តមានតារាកិត្តិយសក្នុងសប្ដាហ៍នេះមានដូចជា កញ្ញា បាន មុន្នីល័ក្ខ នភាល័យ និង ដេវីត។ សម្រាប់សប្តាហ៍នេះ វត្តមានតារាក្រោយជញ្ជាំង៣ដួងគឺសុទ្ធតែជាតារាល្បីៗដែលក្រុមការងារផលិតបានអញ្ជើញមកចូលរួមក្នុងកម្មវិធី ដែលនឹងធ្វើឱ្យទស្សនិកជនកាន់តែភ្ញាក់ផ្អើល និងចាប់អារម្មណ៍កាន់តែខ្លាំង ព្រមទាំងធ្វើឲ្យតារាកិត្តិយសនៅមុខជញ្ជាំងកាន់តែពិបាកទាយ កាន់តែនឹងស្មានមិនដល់។
ចង់ដឹងមានការភ្ញាក់ផ្អើលដល់កម្រិតណាក្នុងកម្មវិធី The Wall Song Cambodia នាសប្តាហ៍នេះ សូមទស្សនិកជនកុំខកខានទស្សនា នាថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៨យប់ តទៅនៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ។
កម្មវិធីនេះចូលរួមឧបត្ថម្ភផ្តាច់មុខដោយ Vattanac Premium Beer, Vattanac Premium Light, Dragon Premium Dark Beer ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ អ៊ីង សូឡា