© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅយប់នេះរឿងភាគខ្មែរ ដឹកបេះដូងរកស្នេហ៍ នឹងវិលត្រឡប់មកជួបទស្សនិកជនទៀតហើយ!ទស្សនិកជននឹងបានទស្សនាឈុតឆាកជក់ចិត្តជាបន្តទៀតជាមួយសាច់រឿងបែបកម្សត់ និងបែបសប្បាយលាយឡំគ្នា ក្រោយពេលដែល អាប៊យ បានទៅជួលបន្ទប់មីងត្រប់។
បន្ទាប់ពីអាប៊យបានទៅជួលបន្ទប់នៅផ្ទះរបស់ម៉ាក់អាមួយហើយនោះ អាប៊យ រកកាងារនៅមិនទាន់បានធ្វើនៅឡើយ ដោយត្រូវការលុយច្រើនដើម្បីចំណាយលើការហូបចុក និងថ្លៃជួលបន្ទប់ផងនោះ អាមួយដែលកំពុងតែលួចស្រឡាញ់ អាប៊យ ក៏បានសុំមីងត្រប់អោយអាប៊យធ្វើជាអ្នកដឹកជញ្ជូនឥវ៉ាន់ ហើយក៏ដើម្បីអោយមីងត្រប់អាចលក់ដាច់ជាងមុនកាន់តែច្រើនដែរ។
ក្រោយពេលឃើញ អាមួយ មានភាពស្និទ្ធស្នាលជាមួយអាប៊យនោះ ឆៃ ដែលជាក្មួយរបស់មីងអង្រែមានការខកចិត្តជាខ្លាំង និងគិតថាអាមួយមានអ្នកមកជួយហើយលែងត្រូវការគេអោយជួយដូចមុនទៀត។ ពីមួយថ្ងៃទៅមួយថ្ងៃ ឆៃ តែងតែលួចមើលពួកគេទាំងពីរនាក់ដោយក្នុងចិត្តឈឺចាប់បំផុត ប៉ុន្តែគេនៅតែបង្ហាញអារម្មណ៍ដូចមិនមានរឿងអី្វកើតឡើង។
ចង់ទស្សនាសាច់រឿងទាំងនេះកុំភ្លេចរង់ចាំតាមដានទស្សនារឿង ដឹកបេះដូងរកស្នេហ៍ ចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ ដល់ សុក្រ វេលាម៉ោង ៨យប់តទៅ នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត