© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ត្រឡប់មកកាន់សប្តាហ៍ថ្មីជាបន្តទៀតហើយ ពីកម្មវិធីសប្បាយៗរបស់ស្ថានីយទូរទស្សន៍ភីអិនអិន ជារៀងរាល់ថ្ងៃសៅរ៍ នោះ គឺកម្មវិធី Freshy Winner។ ហ្វេនៗ អ្នកទស្សនា នឹងកាន់តែទទួលបានចំណីចក្ខុ សំណើចសើចក្អាកក្អាយ ពីការចូលរួមលេងហ្គេមពី សំណាក់វត្តមានតារាៗកិត្តិយសល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជា។
ដោយឡែក សម្រាប់សប្តាហ៍ថ្មី នាថ្ងៃសៅរ៍ នេះដែរ ពីកម្មវិធី ក៏នឹងបានអញ្ជើញវត្តមានជាពិសេស ពីតារាចម្រៀង និងសម្តែង ៤ដួង ក្នុងការប្រកួតប្រជែងគ្នាដើម្បីដណ្តើមយកជ័យលាភី។ ពួកគាត់ទាំងអស់នោះ រួមមាន៖ លោក ឃុន វុត្ថា ចាប់ដៃគូ នឹងកញ្ញា សោម ស្រីនាថ( ក្រុមទឹកប៉ោម) និងលោក នួន សុធារ័ក្ស ចាប់ដៃគូនឹងកញ្ញា ម៉ង់ ចាន់កញ្ញា( ក្រុមក្រូចច្របាច់) ។
ក្នុងនោះដែរ ក្រុមប្រកួតទាំងពីរនេះ ត្រូវប្រឹងប្រែងធ្វើយ៉ាងណា ឆ្លងផុតឲ្យបាននូវហ្គេមទាំង ៤ ដែលកម្មវិធីបានរៀបចំឡើង ដូចជា៖ ហ្គេមទី ១ ( ចង់បានអី) , ហ្គេមទី ២ ( តោះផ្លុំទៀន), ហ្គេមទី ៣( តោះច្រៀង) និងហ្គេមទី ៤( កាយវិការប្រហារបេះដូង) ។ ក្នុងហ្គេមទាំង៤នេះ ក៏នឹងធ្វើឲ្យទស្សនិកជន អ្នកទស្សនាពិតជាសប្បាយ ផ្ទុះសំណើច ជាមួយនឹងកាយវិការបែបកំប្លែងៗពីតារាកិត្តិយសផងដែរ។
ចង់ដឹងថា តើពួកគេនឹងចូលរួមលេងហ្គេមទាំង៤ខាងលើនេះ ក្នុងផ្ទាំងទស្សនីយភាពរីករាយយ៉ាងណានោះ? សូមកុំភ្លេចរង់ចាំការផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងកម្មវិធី « Freshy Winner » នៅថ្ងៃសៅរ៍ ទី ២៥ ខែមីនា ឆ្នាំ ២០២៣ នាវេលាម៉ោង ០៧ យប់តទៅ៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០%
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ