© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
អស់រយៈពេលជិតមួយខែកន្លងទៅហើយ ដែលស្ថានីយទូរទស្សន៍ PNN បានស្នើឲ្យប្រិយមិត្តរបស់ខ្លួនធ្វើការដោនឡូត និង ចុះឈ្មោះប្រើប្រាស់ជាមួយ APP PNN PLUS ដើម្បីចូលរួមក្នុងការចាប់ឆ្នោតឈ្នះនូវឱកាសធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសថៃដែលមានរយៈពេលបីថ្ងៃ គឺថ្ងៃទី ២៥ ២៦ និង២៧ ខែមីនា ឆ្នាំ២០២៣។
តាមរយៈការចាប់ស្វែងរកអ្នកឈ្នះរង្វាន់ដំណើរកម្សាន្តទៅកាន់ទៅប្រទេសថៃពី PNN PLUS ដែលបានធ្វើការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុគផ្លូវការរបស់ PNN នាថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៣ នេះ PNN PLUS បានរកឃើញនារីស្រស់ស្អាតមានសំណាងចំនួនពីររូប មានឈ្មោះ Eung Har និង ឈ្មោះ Muynin Try។ អ្នកឈ្នះរង្វាន់ទាំងពីររូបនឹងទទួលបានថ្លៃសំបុត្រយន្តហោះទៅមក ការស្នាក់នៅ និងអាហារដោយមិនគិតថ្លៃ រួមទាំងទទួលបានឱកាសពិសេសទៅចូលរួមកម្មវិធីគម្រប់ខួបរបស់ប៉ុស្តិ៍លេខ៣ថៃ ក៏ដូចជាបានថតរូបទុកជាអនុស្សាវរីយ៍ជាមួយតារាថៃល្បីៗប្រចាំប៉ុស្តិ៍លេខ៣ថៃផងដែរ។
សម្រាប់លោកអ្នកដែលមិនទាន់បានដោនឡូត និងចុះឈ្មោះជាមួយការប្រើប្រាស់ APP PNN PLUS ក៏អាចដោនឡូត និងចុះឈ្មោះឥឡូវនេះបានដោយអនុវត្តន៍តាមវិធីខាងក្រោម៖
របៀបទាញយក (Download) PNN PLUS
សម្រាប់ទូរស័ព្ទដំណើរការលើប្រព័ន្ធ ANDROID សូមចុចតំណភ្ជាប់នេះ
http://bitly.ws/ADpH
សម្រាប់ទូរស័ព្ទដំណើរការលើប្រព័ន្ធ iOS សូមចុចតំណភ្ជាប់នេះ
http://bitly.ws/ADpQ
លោកអ្នកក៏អាចចូលទៅកាន់ Play Store និង APP STORE ដើម្បីទាញយក (Download) PNN PLUS បានផងដែរ ដោយវាយពាក្យ PNN PLUS ក្នុងប្រអប់ ស្វែងរក
- ចុចលើពាក្យ PNN PLUS
- ចុចលើប៊ូតុង «INSTALL»
របៀបចុះឈ្មោះប្រើប្រាស់ PNN PLUS
- បើកដំណើរការកម្មវិធី PNN PLUS បន្ទាប់ពីដំឡើងរួចរាល់
- សូមជ្រើសរើសភាសា
- សូមធ្វើការចុះឈ្មោះ ដោយបំពេញនូវព័ត៌មានផ្ទាល់ខ្លួនមួយចំនួន
- សូម ធីក (Tick) ក្នុងប្រអប់ «យល់ព្រមលើគោលការណ៍ឯកជនភាព និងលក្ខខណ្ឌប្រើប្រាស់» បន្ទាប់មកចុច «បញ្ជូន» ជាការស្រេច។
លោកអ្នកអាចរីករាយទស្សនាកម្មវិធីទួរទស្សន៍ និងភាពយន្តភាគថ្មីៗ ជាច្រើនរបស់ស្ថានីយទូរទស្សន៍ ភីអិនអិន នៅលើទូរស័ព្ទរបស់លោកអ្នកបានគ្រប់ពេលវេលានិង គ្រប់ទីកន្លែង។
ជួបគ្នានៅលើ PNN PLUS! PNN PLUS បណ្តុំនៃការកម្សាន្តគ្រប់ទីកន្លែង!
ទស្សានាវីដេអូនៃការចាប់រង្វាន់ខាងក្រោម៖
ដោយ៖ ម៉ី វ៉ាន់ណែត