© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជាតារាល្បី និងជាមនុស្សស្រីហាយសូរ មិនដែលបើកបេះដូងអោយបុរសណាគ្រប់គ្រង បានវង្វេងផ្លូវមកដល់កសិដ្ឋានបុរសសង្ហា អេឡា បានរៀនពីការរស់នៅទីជនបទ និងបានរៀនពីការងារក្នុងកសិដ្ឋានជាច្រើន។
នៅក្នុងថ្មីៗនេះដែរ ខេមរិទ្ធ និងអេឡា ក៏បានសហការណ៍គ្នាក្នុងការជួយដល់អ្នកភូមិជាច្រើនដូចជា ការបង្កើតមុខរបរអោយស្ត្រីមេផ្ទះ ដើម្បីទទួលបានប្រាក់ចំណូលបន្ថែម និងចូលរួមថែរក្សាព្រៃឈើផងដែរ។ អំពើរបស់ ខេមរិទ្ធ នេះហើយដែលធ្វើអោយ អេឡា កាន់តែមានអារម្មណ៍ល្អជាមួយ ខេមរិទ្ធ កាន់តែខ្លាំង ប៉ុន្តែនាងហាក់ដូចជាមាត់រឹងមិនព្រមទទួលស្គាល់នូវអារម្មណ៍របស់ខ្លួន បានត្រឹមតែលួចមើល ខេមរិទ្ធ ពីចម្ងាយ។
តើនៅភាគបន្ទាប់ អេឡា ព្រមទទួលស្គាល់អារម្មណ៍ដែលកំពុងលួចពេញចិត្តនឹងខេមរិទ្ធ ដែរទេ? ហើយគម្រោងការដែលចង់ជួយបង្កើតមុខរបរថ្មីដល់អ្នកភូមិអាចនឹងបានសម្រេចឬអត់? ចង់ដឹងសាច់រឿងច្បាស់ សូមរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង« លួចស្នេហ៍គូដណ្តឹង» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ពីថ្ងៃ ចន្ទ ដល់ ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ០៨ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សុវណ្ណនី