© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ក្នុងបេសកកម្ម កម្ចាត់ជនពាលអាក្រក់នៅក្នុងសង្គមងងឹត ជេន បានសហការការងារជាមួយនឹងក្រុមសមត្ថកិច្ច នាយ នុន ដែលជាមេបណ្តាញចាប់ពួករកស៊ីខុសច្បាប់។ ជេន បានព្យាយាមរកគ្រប់វិធីសាស្ត្រជាមួយនឹង នុន ដើម្បីធ្វើយ៉ាងបំបែកសំបុកក្រុមពួកនោះឲ្យបាន។
ដំណើរសាច់រឿង បានអូសបន្លាយជាច្រើនភាគបន្តបន្ទាប់ រហូតជេន បានរកឃើញពីវិធីមួយដែលអាចធ្វើឲ្យនាងចូលកាន់កៀកក្នុងក្រុមរបស់ថៅកែដែលរកស៊ីខុសច្បាប់អស់ទាំងនោះ។
ដើម្បីឆ្លៀតឱកាសចូលខ្លួនទៅក្នុងក្លឹបមួយដែលជារបស់ថៅកែនោះ ជេន បានបន្លំខ្លួនធ្វើជាស្រីចម្រៀង ដែលកំពុងតែជាកន្លែងចន្លោះទំនេរ។ នៅយប់មួយ ជេន បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត និងសិចស៊ី ដែលធ្វើយ៉ាងណាឲ្យថៅកែនោះ ទាក់ភ្នែក និងចាប់អារម្មណ៍មកលើនាង។
គោលដៅរបស់នាង ពិតជាបានផលមែន ថៅកែក្រោយពីឃើញជេន ឡើងទៅលើឆាកក្នុងឈុតជាស្រីចម្រៀង ក៏ហាក់ដូចជាចាប់អារម្មណ៍ភ្លាមតែម្តង។ ជេន រីករាយក្នុងចិត្ត ដែលការប្រថុយរបស់ទទួលបានលទ្ធផល៥០ភាគរយ។
តើនៅភាគបន្ទាប់ទៀត ជេន និងធ្វើបែបណាបន្ត ក្រោយពេលបានចូលខ្លួនទៅក្នុងក្រុមថៅកែកាន់តែកៀកហើយនោះ ? សូមបន្តរង់ចាំទស្សនានៅក្នុងរឿង« ល្បែងកម្ចាត់ជនពាលក្រៅច្បាប់ »ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ០៩ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ