© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ទស្សនិកជន ក៏ដូចជាមហាជនជាច្រើនបានដឹងរួចមកហើយថា នារយៈពេលចុងក្រោយនេះ សន្ទុះប្រជាប្រិយភាពរបស់តារាចម្រៀងចាស់វស្សារមួយរូប គឺលោក ឆន សុវណ្ណារាជ ហាក់ដូចជាកំពុងហក់ឡើងខ្លាំង។ ជាមួយគ្នានេះ ដោយមានការសំណូមពរជាច្រើន ពីសំណាក់ហ្វេនៗ ចង់ទស្សនាស្តាប់កម្សាន្តបទចម្រៀងមនោសញ្ចេតនារបស់លោកទៀតនោះ ពីកម្មវិធីក៏នឹងបានអញ្ជើញវត្តមានរបស់លោកជាពិសេស នៅក្នុងកម្មវិធីប្រគំតន្ត្រី រ៉កដ៏ធំប្រចាំឲ្យស្ថានីយទូរទស្សន៍ភីអិនអិន នោះគឺ កម្មវិធី Boostrong Rock 2K22 ។
ដោយឡែក សម្រាប់សប្តាហ៍នេះដែរ ពីតារាចម្រៀងប្រុសដ៏ល្បីរូបនេះ នឹងមកអង្រួនឆាកតន្ត្រីតាមរយៈបទ បែបរ៉កជាច្រើនបទ អមដោយការបកស្រាយបទចម្រៀងមនោសញ្ចេតនាផងដែរ។ ជាមួយនឹងបទភ្លេងកន្ត្រាក់ លាន់លឺរំពងឆាកតន្ត្រីទាំងមូល នឹងដាស់អារម្មណ៍ទស្សនិកជនអ្នកទស្សនាឲ្យជក់ចិត្ត ភ្លេចអស់ទុក្ខកង្វល់ ការងារដែលបំពេញមួយសប្តាហ៍កន្លងមុន។
ក្រៅពីនេះដែរ ពីកម្មវិធីក៏នៅមានវត្តមានពីសំណាក់តារាចម្រៀងប្រុសស្រីល្បីៗ ចំនួន ៣ រូបទៀត ដែលនឹងចូលខ្លួនមកបន្ថែមឲ្យបរិយាកាសតន្ត្រីកាន់តែរីករាយ។ ពួកគាត់រួមមានដូចជា៖ អ្នកនាង វីរៈ និច្ច, លោក វង្ស ថាណាន់ និងកញ្ញា កែវ ប៊ីយ៉ា ដែលសុទ្ធសឹងជាតារាទទួលបានការគាំទ្រច្រើនពីហ្វេនៗ ទៅលើសមត្ថភាព ក៏ដូចជាទេពកោសល្យសិល្បៈដ៏អស្ចារ្យ របស់ពួកគាត់។
ចង់ដឹងថា តើតារាកិត្តិយស ខាងលើ នឹងត្រៀមខ្លួនឡើងមកបកស្រាយបទមច្រៀងណាខ្លះ ? សូមរង់ចាំទស្សនានៅក្នុងកម្មវិធីប្រគំតន្ត្រី Boostrong Rock 2K22 ដែលមានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃសៅរ៍ ទី ២០ ខែសីហា ឆ្នាំ ២០២២ ចាប់ពីវេលាម៉ោង ០៤ និង ៣០ នាទីរសៀលតទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ