© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ទស្សនិកជន អ្នកទស្សនាតែងតែតាមដាន ថានឹងមានអ្វីថ្មី សម្រាប់ចែករំលែកនូវភាពសប្បាយរីករាយទៀតនោះ ។ ជាការពិតណាស់ ពីស្ថានីយទូរទស្សន៍ភីអិនអិន មិនភ្លេចឡើយជាមួយនឹងការបម្រើជូនអារម្មណ៍ទស្សនិជន អ្នកគាំទ្រ ជារៀងរាល់ចុងសប្តាហ៍ នូវកម្មវិធី Ganzberg Uber Concert 2022 ។
នៅរាត្រីថ្ងៃអាទិត្យនេះ ពីកម្មវិធីក៏នឹងអញ្ជើញវត្តមានតារាចម្រៀង Rock ដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា នោះគឺ លោក វង្ស តារារតនា ។ ដូចជាហ្វេនៗ មួយចំនួនធំ បានស្គាល់រូបលោកទៅហើយ តាមរយៈបទចម្រៀងបែប Rock ជាច្រើនបទ។ ដោយឡែក សម្រាប់វត្តមានរបស់លោកលើកនេះ ក៏ត្រៀមពាំនាំយកនូវបទចម្រៀងដែលកំពុងតែជាទីពេញនិយមសម្រាប់យុវវ័យសម័យថ្មីផងដែរ។ លោកនឹងផ្លាស់ប្តូរអារម្មណ៍ហ្វេនៗ មកទស្សនាស្តាប់កម្សាន្តក្នុងការបកស្រាយចម្រៀងបែប Acoustic វិញម្តង ដោយអមជាមួយនឹងការសម្តែងក្នុងផ្ទាំងទស្សនីយភាពសិល្បៈ មនោសញ្ចេតនា បំពេរស្បែរាត្រី ជូនដល់អ្នកទស្សនាឲ្យលន្លង់លន្លោចទៅតាមចង្វាក់ភ្លេងដ៏រ៉ូមែនទិក ។
យ៉ាងណាមិញ វត្តមានតារាចម្រៀងស្រី កញ្ញា ឈិន រតនៈក៏នឹងចូលខ្លួនមកកំដរឲ្យបរិយាកាសតន្ត្រីក្នុងរាត្រីកាលចុងសប្តាហ៍នេះ កាន់តែផ្អែមល្ហែមទៀតផង តាមរយៈការបកស្រាយចម្រៀងក្នុងទឹកដមសំនៀងដ៏ផ្អែមស្អិតរមួត។ កញ្ញា មិនត្រឹមតែមានទឹកដមសំឡេងពីរោះប៉ុណ្ណោះទេ ថែមទាំងមានរូបសម្រស់ស្រស់ស្អាត និងថែមទាំងចេះដាក់មនោសញ្ចេតនាបានយ៉ាងជ្រាលជ្រៅទៅក្នុងសាច់រឿងនៃបទចម្រៀងផងដែរ។
ចុងក្រោយ នៅមានវត្តមាន តារាចម្រៀង ២ រូបល្បីៗ ទៀត គឺ លោក ឃី សុឃុន និង កញ្ញា កែវ ច័ន្ទដាលីន ដែលសុទ្ធសឹងតែតារាក្នុងដួងចិត្តយុវវ័យ អាចបកស្រាយចម្រៀងមិនបទញាក់ ឬបទកម្សត់ស្នេហានោះទេ។
សូមកុំភ្លេចរង់ថាំទស្សនាការផ្ទាល់ផ្ទាល់នៅក្នុងកម្មវិធីតន្ត្រី Ganzberg Uber Concert 2022 នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃអាទិត្យ ទី ១៧ ខែ កក្តដា ឆ្នាំ ២០២២ ចាប់ពីវេលាម៉ោង ០៨ យប់ តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ