© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជាការពិតណាស់ កម្មវិធីតន្ត្រី M-150 Extra Concert ជាកម្មវិធីតន្ត្រីមួយដែលកំពុងតែឆក់យកបេះដូងទស្សនិកជន និងជាទីពេញនិយមទស្សនាសម្រាប់យុវវ័យជាច្រើន ដោយសារតែកម្មវិធីមួយនេះប្រជុំទៅដោយតារាចម្រៀងល្បីៗកំពុងតែពេញនិយម
ហើយក៏ជាតារាចម្រៀងដែលបញ្ចេញនូវបទចម្រៀងពីរោះៗជាច្រើនផងដែរ។
តារាក្នុងដួងចិត្តសម្រាប់ទស្សនិកជនបួនដួងរួមមានបុរសសម្លេងថ្នម ឆក់យកបេះដូងអ្នកគាំទ្រភ្លូកទឹកភ្លូកដី គឺលោក ឆន សុវណ្ណារាជ ម្ចាស់បទចម្រៀង ក្រមុំដេកយំ មេម៉ាយដើរសើច កញ្ញា ឈីន រតនៈ តារាចម្រៀងស្រីម្ចាស់បទ ជាតិក្រោយញ៉ែទៀត
ដែលជាបទកំពុងតែពេញនិយមខ្លាំងនាពេលបច្ចុប្បន្នកញ្ញា តាក់ ណារីតា និងចុងក្រោយកញ្ញា ថុល ស្រីល័ក្ខ កញ្ញាក៏ជាតារាចម្រៀងស្រីមួយរូបដែលធ្វើអោយទស្សនិកជនចូលចិត្តស្តាប់សម្លេងដ៏ស្រទន់របស់កញ្ញាផងដែរ។
តារាចម្រៀងទាំងបួនដួងនឹងលើកយកបទចម្រៀងពីរោះៗជាច្រើនបទមកបកស្រាយលើឆាកតន្ត្រី M-150 Extra Concert នៅថ្ងៃសៅរ៍ ទី០៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១១:០០ព្រឹក នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត