© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជារៀងរាល់រាត្រីថ្ងៃអាទិត្យ ទស្សនិកជន តែងតែបានបណ្តែតអារម្មណ៍ជាមួយនឹងបទចម្រៀងពីរោះៗជាច្រើនបទ តាមរយៈការប្រគំតន្ត្រីដ៏ធំប្រចាំស្ថានីយទូរទស្សន៍ភីអិនអិន នោះគឺ កម្មវិធីតន្ត្រី Ganzberg Uber Concert -2022 ។ ផ្ទាំងទស្សនីយភាព ក៏ដូចជា ការបកស្រាយចម្រៀងបែប Acoustic ជាច្រើនបទ ត្រូវបានលើកយកមកបកស្រាយជូនទស្សនាស្តាប់កម្សាន្ត ពីសំណាក់តារាៗចម្រៀងល្បីៗ។ ដោយឡែក សម្រាប់សប្តាហ៍ថ្មីនេះដែរ វត្តមានតារាចម្រៀងស្រីមួយរូបដែលមានទឹកដមសំលេងពីរោះប្លែក ពូកែដាក់មនោញ្ចេតនា នោះគឺ កញ្ញា ស៊ូ ស៊ីរីកា នឹងមកអង្រួនបេះដូង ថែមទាំងលួងលោមទៅដល់ហ្វេនៗ យ៉ាងរំភើបរីករាយនៅក្នុងកម្មវីធតែម្តង។ បទចម្រៀង ទាំងមនោសញ្ចេតនា ទាំងញាក់កន្ត្រាក់អារម្មណ៍ ដែលកញ្ញា នឹងត្រៀមលើកយកមកបកស្រាយ ដោយអមដោយក្បាច់រាំគួរឲ្យជក់ចិត្តចង់ទស្សនាទៀតផង។
ស្របនឹងការមកដល់នៃវត្តមានរបស់តារាចម្រៀងស្រីខាងលើ ពីកម្មវីក៏នឹងបានអញ្ជើញតារាចម្រៀងប្រុសមួយរូបទៀត ដែលមានទឹកមន្តសំនៀង ស្រាលស្រទន់ នោះគឺ លោក ជ័យ សាវ៉ាត ដែលភាគច្រើនហ្វេនៗបានដឹងពីសមត្ថភាពសិល្បៈក្នុងការបកស្រាយចម្រៀងបានល្អរបស់លោករួចមកហើយ។ លោក ក៏នឹងជ្រើសរើសយកបទដែលកំពុងតែទទួលបានការគាំទ្រខ្លាំង មកបំពេរទៅដល់ហ្វេនៗអ្នកទស្សនាស្តាប់កម្សាន្តផងដែរ។
វត្តមានចុងក្រោយ របស់តារាកិត្តិយស ក៏មានពីររូបទៀត ដែលនោះរួមមានដូចជា លោក វេហា និងកញ្ញា គង់ កែវមរកត ដែលសុទ្ធសឹងជាតារាក្នុងដួងចិត្តយុវវ័យ ជាច្រើនឆ្នាំ ហើយពួកគាត់ទាំងពីរ នឹងមកបន្ថែមឲ្យបរិយាតន្ត្រីពេលរាត្រីកាលកាន់តែមនោរម្យថែមមួយកម្រិតទៀត។
សូមកុំភ្លេចទទួលយកអារម្មណ៍ដ៏រ៉ូមែនទិច មុនចូលនិន្ទ្រានាពេលចុងសប្តាហ៍ ពីការផ្សាយផ្ទាល់ក្នុងកម្មវិធីតន្ត្រី Ganzberg Uber Concert 2022 នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃអាទិត្យ ទី ០៦ ខែកុម្ភៈ ឆ្នំា ២០២២ វេលាម៉ោង ០៨ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ