© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
មរណមាតា និងមាតាជាដើមរលួសមាស ត្រូវបានព្រះអង្គយាងចូលទៅរស់នៅក្នុងព្រះរាជវាំងក្នុងតំណែងជាព្រះអគ្គមហេសី។ ជាភ័ព្វសំណាង ដែលមរណមាតា បានរួចផុតពីការធ្វើបាបជិះជាន់ពីម្តាយកូនចិត្តយក្ស នាងកាឡី ដែលពេលនេះ នាងបានក្លាយជាព្រះអង្គមហេសី មានភីលៀង អាមាត្រតាមការពារឆ្វេងស្តាំ។
បើទោះបីជាខ្លួនបានមករស់នៅសោយសុខនៅលើគំនរមាសប្រាក់យ៉ាងណាក្តី ក៏មរណមាតានៅតែមានចិត្តនឹកទៅដល់លោក ឪពុកជាកុដុម្ពីក៍ រួមទាំងនាងកាឡី និងបងប្អូនស្រីទាំងពីរនោះដែរ។ ព្រះអង្គ បានសុំឲ្យមរណមាតា បំភ្លេចការឈឺចាប់ពីមុន ហើយចាប់ផ្តើមជីវិតជាថ្មី ក្នុងព្រះរាជវាំង ដែលមិនមានការវាយធ្វើបាប ច្រំធាក់ដូចគ្រាមុននោះឡើយ។ វាជារឿងមួយដែលរំភើបក្នុងចិត្ត ប៉ុន្តែផ្ទុយទៅវិញ មរណមាតា បែរជាមានចិត្តចង់សុំការប្រោសប្រទានក្តីមេត្តាពីព្រះអង្គ បានឲ្យគ្រួសារបស់ខ្លួនចូលមករស់នៅក្នុងព្រះរាជវាំងជុំគ្នា។
ព្រះអង្គ មានព្រះទ័យភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះចិត្តមេត្តាធម៌របស់មរណមាតា បើជាខ្លួនធ្លាប់ត្រូវគេធ្វើបាប ក៏នៅតែមិនភ្លេចជួយស្រោចស្រង់ជីវិតគេនោះទៀត។ ដំណើរសាច់រឿងបន្ត នឹងបង្ហាញពីខ្សែជីវិតមរណមាតាដែលនឹងត្រូវជួបនឹងក្តីទុក្ខសោកច្រើនលើសពីមុន ដោយសារតែការអាណិតរបស់នាង។ ចំណែកឯស្នំឯកទាំងពីររបស់ព្រះអង្គ នឹងរកវិធីកម្ចាត់មរណមាតាចេញពីព្រះរាជវាំង ដោយរកនូវល្បិចកិចកល ពិសពុល ដើម្បីដណ្តើមជាព្រះមហេសីមកវិញ។
សូមបន្តរង់ចាំទស្សនាភាគបន្តទៀត នៅក្នុងរឿង« មរណមាតា» ដែលមានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៨ យប់ ពីថ្ងៃចន្ទ ដល់ព្រហស្បតិ៍៕
សូមទស្សនាវីដេអូសាច់រឿងខាងក្រោម៖
ដោយ៖ សិរីរដ្ឋ