© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
វិលមកជួបគ្នាសារជាថ្មីពីកម្មវិធីអ្នកជិតខាង ដែលតែងតែពាំនាំនូវផ្ទាំងទស្សនីយ៍ភាពដ៏សប្បាយរីករាយ ថ្មីៗប្លែកចែកជូនទស្សនិកជនទស្សនាមិនអោយមានការធុញទ្រាន់នោះឡើយ ។ ដោយឡែកសប្តាហ៍នេះវត្តមានតារាកំប្លែងល្បីឈ្មោះគឺអ្នកស្រីអុីត បានដឹកដៃកូនស្រីឡើងមកលើវេទិការអ្នកជិតខាង ដើម្បីរៀបរាប់ពីបទពិសោធន៍ជីវិតនៅលើវិថីសិល្បៈ ។
អ្នកស្រីអុីតបានរៀបរាប់ប្រាប់អ្នកជិតខាងថា អ្នកស្រីស៊ូចិញ្ចឹមកូនស្រីតែម្នាក់ឯងជាច្រើនឆ្នាំ ដោយមិនគិតចង់បានស្វាមីថ្មីនោះឡើយ សុំត្រឹមអោយតែកូនស្រីមានសេចក្តីសុខ ព្រមទាំងចិញ្ចឹមអោយដើរតាមគន្លងធម៌ ដើម្បីអោយកូនស្រីក្លាយជាមនុស្សល្អក្នុងសង្គមមួយនេះ !
ណានណានក៏បានបន្តដែរថា អ្នកម្តាយចិញ្ចឹមអប់រំកញ្ញាបានល្អណាស់ បើសិនជាអ្នកម្តាយចង់បានបុរសថ្មីមកធ្វើជាស្វាមី ក៏កញ្ញាមិនហាមឃាត់នោះឡើយ អោយតែជាក្តីសុខរបស់អ្នកម៉ាក់ កញ្ញាព្រមតាមទាំងអស់ ! កញ្ញាក៏បានបន្ថែមដែរថា ខ្លួននឹងធ្វើជាកូនល្អ មិនធ្វើអោយអ្នកម៉ាកលំបាកចិត្តដោយសារកូនឡើយ ហើយនឹងខិតខំប្រឹងធ្វើការដើម្បីជួយម្តាយ ។
ចង់ដឹងថាអ្នកនាងអុីត និង ណានណាន នឹងរៀបរាប់អ្វីបន្ថែមទៀត កុំភ្លេចរងចាំតាមដានទស្សនានៅកញ្ចក់ទូរទស្សន៍ភីអិនអិន កម្មវិធី អ្នកជិតខាង នៅថ្ងៃសុក្រ ទី០៦ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង ៩យប់តទៅ ឬ ទស្សនាគ្រប់ពេលលើ PNN Plus ! ទាញយកឥឡូវនេះចុច https://pnnplus.page.link/iDzQ
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ