© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នៅសប្តាហ៍នេះពីកម្មវិធី CAMBODIA LITE Station នឹងនាំអារម្មណ៍ទស្សនិកជនទៅលម្ហែរអារម្មណ៍នៅឯ រូបសំណាកសេះសមុទ្រ ខេត្តកំពត ដែលជាកន្លែងប្រជុំទៅដោយភ្ញៀវជាតិ និងអន្តរជាតិជាច្រើនទៅលេងកម្សាន្ត ជាពិសេស ក៏មានការអញ្ជើញចូលរួមពីសំណាក់តារាកិតិ្តយសពីរដួងគឺលោក ម៉ា ចាន់បញ្ហា និងកញ្ញា មីណា។
ក្នុងបរិយាកាសដ៏សែនមនោរម្យ ពិធីករលោក យ៉ារ៉ូ ក៏មានការសំណេះសំណាលទៅកាន់បងប្អូនដែលទៅចូលរួមទស្សនាដោយផ្ទាល់ និងតារាកិត្តិយសទាំងពីរដួង បង្កើតជាសំណើច សើចតាំងពីដើមដល់ចប់។ អ្វីដែលតែងតែញុំាងបរិយាកាសអោយកាន់តែមានភាពរស់រវើក លន្លង់លន្លោច រីករាយ បន្ថែមទៀតនោះគឺការបកស្រាយបទចម្រៀងបែប Acoustic ពីសំណាក់តារាកិត្តិយសទាំងពីរ ដែលបទចម្រៀងទាំងនោះសុទ្ធសឹងតែជាបទចម្រៀងល្បីៗ ពីរោះៗ គ្រប់បទតែម្តង។
កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវីធី CAMBODIA LITE Station ចាក់ផ្សាយនៅថ្ងៃសុក្រ ទី០៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៨យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ វ៉ាន់ណែត