© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
វិលមកជួបគ្នាសារជាថ្មីពីកម្មវិធីអ្នកជិតខាង ដែលតែងតែពាំនាំនូវផ្ទាំងទស្សនីយ៍ភាពប្លែកៗថ្មីៗសប្បាយៗ មកចែកជូនទស្សនិកជនមិនអោយមានការធុញទ្រាន់នោះឡើយ! កាន់តែពិសេស សប្តាហ៍នេះទស្សនិកជននឹងបានជួបជាមួយវត្តមានតារាស្រីល្បីឈ្មោះ តូចច្រឡឹង គឺកញ្ញា ហេង បូនីកា នឹងឡើងមករៀបរាប់ពីជីវិតក្នុងវិថីសិល្បៈ នៅលើវេទិកាអ្នកជិតខាង !
កញ្ញា ហេង បូនីកាបានរៀបរាប់ប្រាប់អ្នកជិតខាងថា កញ្ញាចូលចិត្តច្រៀងតាំងពីក្មេង ហើយក៏មានបំណងចង់ចូលផ្នែកចម្រៀងដែរ! តែដោយសារតែសម្លេងមិនអំណោយផល ក៏ចូលសម្តែងវិញតែម្តង។
កញ្ញាបានបន្ថែមទៀតថា ពេលចូលសម្តែងដំបូង បើជាតួរៃរងមិនសូវមានសំពាធទេ តែពេលដែលឡើងមកដល់ចំណុចមួយដែលក្លាយជាតួអង្គសំខាន់ បែរជាមានសំពាធ មានពាក្យស្តីថាមិនល្អជាច្រើន ដោយសារតែកញ្ញាមិនទាន់ចេះសម្តែងច្បាស់ ហើយក៏មិនទាន់ស្គាល់ទិសកាមេរ៉ានៅឡើយ! កញ្ញាមានសំពាធរហូតដល់លែងចង់បន្តការសម្តែង។
លើសពីនេះគឺដោយសារតែបងប្រុសនិយាយពីហេតុផលជាច្រើន ទើបកញ្ញាគិតឃើញថា ត្រូវតែតស៊ូ ជំនះគ្រប់បញ្ហា សន្យាថានឹងមិនធ្វើអោយបងប្រុសខកបំណងដាច់ខាត ទើបកញ្ញាទទួលបានភាពល្បីល្បាញមកដល់សព្វថ្ងៃនេះ! តែបើនិយាយពីចិត្តស្រលាញ់វិញ គឺកញ្ញាចង់ធ្វើជាពិធីការនីច្រើនជាងសម្តែងព្រោះតែធ្វើជាពិធីការនី មានពេលវេលាច្រើនសម្រាប់ធ្វើខ្លួន តែសម្តែងរវល់ស្ទើរតែគ្មានពេលសម្រាក!!
ចង់ដឹងថា តើជីវិតកញ្ញា ហេង បូនីកា នឹងរៀបរាប់អ្វីបន្ថែម កុំភ្លេចរងចាំតាមដានទស្សនានៅកញ្ចក់ទូរទស្សន៍ភីអិនអិន កម្មវិធី អ្នកជិតខាង នៅថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ៩យប់តទៅ ឬ ទស្សនាគ្រប់ពេលលើ PNN Plus ! ទាញយកឥឡូវនេះចុច https://pnnplus.page.link/iDzQ
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ