© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
កម្មវិធីប្រកួតប្រដាល់ Ganzberg Kun Khmer Super Strike អន្តរជាតិបានចូលមកដល់ទៀតហើយដោយកីឡាករគុនខ្មែរទាំង 5 នាក់នឹងត្រូវប្រកួតជាមួយកីឡាករបរទេសដែលមកពី អ៊ីរ៉ង់ អាហ្គានីស្ថាន និង សហរដ្ឋអាមេរិច។ គូបើកឆាកអ្នកប្រដាល់មាឌល្អិតចិត្តដំរី ហ៊ឹម សេរី ត្រូវប៉ះកណ្តាប់ដៃជាមួយអ្នកប្រដាល់ អ៊ីរ៉ង់ មុខថ្មី ម៉ូរ៉ាឌី ស្របពេលដែលគូពិសេសទី 2 គឺជាការប៉ះគ្នារវាង សោម ពិសិដ្ឋ ជាមួយអ្នកប្រដាល់ អ៊ីរ៉ង់ ហាឌី។ គូទី 3 សំអឿន សុផា ត្រូវកំដរអ្នកប្រដាល់សហរដ្ឋអាមេរិច វ៉ារ៉ាន ស្តេវ៉ុន រីឯគូពិសេសទី 4 ថៃ រ៉េត ត្រូវប្រកួតជាមួយកីឡាករ អ៊ីរ៉ង់ ហៃដារី ។ ដោយឡែកគូចុងក្រោយរបស់កម្មវិធីគឺជាការជួបប្រកួតគ្នារវាង សែន រ៉ាដេត និងកីឡាករអាហ្គានីស្ថាន យ៉ាស៊ីន។
កីឡាករគុនខ្មែររបស់កម្ពុជាយើងបានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំរៀងៗខ្លួនថាប្រកួតយកឈ្នះកីឡាករបរទេសដែលជាគូប្រជែងរបស់ពួកគេឲ្យបាន ខណៈដែល Ganzberg ក៏ត្រៀមទឹកប្រាក់មួយលានរៀលបន្ថែមឲ្យគ្រប់អ្នកប្រដាល់កម្ពុជាដែលទទួលបានជ័យជម្នះនៅក្នុងកម្មវិធីប្រកួតមួយនេះ។
Ganzberg Kun Khmer Super Strike អន្តរជាតិ នឹងប្រព្រិត្តឡើងនៅថ្ងៃអាទិត្យទី 26 មករា វេលាម៉ោង 1:00 រសៀលនេះហើយនៅសង្វៀន PNN ព្រែកព្នៅ។ វត្តមានរបស់លោកអ្នកក្នុងការចូលរួមទស្សនាគឺជាការលើកទឹកចិត្តដ៏ខ្លាំងក្លាដល់អ្នកប្រដាល់កម្ពុជាគ្រប់ៗរូប។
ដោយ៖ ក្រុមកាងារកីឡាPNN