© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
អ្នកប្រដាល់គុនខ្មែរកម្ពុជានិងថៃចំនួន 10 រូបនឹងមកប្រកួតល្បងសមត្ថភាពគ្នានៅក្នុងកម្មវិធី Boostrong King of Power គុនខ្មែរ នាថ្ងៃសៅរ៍នេះទៀតហើយដោយ ផាន ផាន់ណាត់ នឹងត្រូវប្រកួតជាមួយ ស៊ុបពើរឆៃ កាំប៉ាន់មួយថៃ និង ធន់ ស៊ីហុង ត្រូវប្រកួតជាមួយ ប៉េបស៊ី ឆ.គៀតវីណា។
ផាណាត់ បានឲ្យដឹងថាគេបានត្រៀមសព្វក្បាច់និងកម្លាំងសមត្ថភាពរួចរាល់ហើយដើម្បីផ្តួលកីឡាករថៃដែលជាគូប្រកួតរបស់ខ្លួនក្នុងខណៈពេលដែលកីឡាករថៃ ស៊ុបពើរឆៃ ឯណោះវិញក៏មិនបណ្តោយឲ្យពេលវេលាដើរកន្លងហួសដោយឥតប្រយោជន៍នោះដែរ ពោលគេក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តួលកីឡាករខ្មែរយើងដូចគ្នា។
រីឯកីឡាធន់ ស៊ីហុង ឯណោះវិញក៏បានបង្ហាញពីក្តីរីករាយសប្បាយចិត្តរបស់ខ្លួនដែរដែលបានប្រកួតជាមួយកីឡាករថៃដែលរូបគេប៉ុនប៉ងជួបជាយូរមកហើយ។ សិស្របស់លោក ធន់ សុភា រូបនេះបានបង្ហើបថាការប៉ះជាមួយ ប៉េបស៊ី ឆ.គៀតវីណា ដែលជាអ្នកប្រដាល់គុថៃដែលពោពេញដោយបទពិសោធន៍វាជារឿងមួយដែលគេចង់ជួបប្រទះជាទីបំផុត។
ការប្រកួតប្រដាល់ Boostrong King of Power គុនខ្មែរ ចំនួនបីគូផ្សេងទៀតមាន ថេន អាថាន់ ប្រកួតតជាមួយ ធន់ ចាន់នី, ធន់ ចាន់សុខ ប្រកួតជាំមួយ រីគី ហាសាន់ និង លាភ សំណាង ប្រកួតជាមួយ សេក ចាន់រាជ ។
សូមកុំភ្លេចចូលរួមទស្សនាឲ្យបានច្រើនដើម្បីជួយលើកស្ទួយផ្តល់កម្លាំចិត្តនិងជ្រោមជ្រែងវិស័យប្រដាល់គុនខ្មែររបស់យើងឲ្យកាន់តែរីកចម្រើនថែមទៀត។ លោកអ្នកអាចដូលរួមទស្សនាដោយសេរីនិងចាប់យករង្វាន់អនុស្សាវរីយ៍ពី PNN យ៉ាងច្រើននៅថ្ងៃសៅរ៍នេះចាប់ពីវេលាម៉ោង 5:30 ល្ងាចតទៅ។
ដោយ៖ ស្រីមុំ