© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
វិលមកជួបគ្នាសារជាថ្មីពីកម្មវិធីអ្នកជិតខាង ដែលតែងតែពាំនាំនូវផ្ទាំងទស្សនីយ៍ភាពល្អៗប្លែកៗចែកជូនទស្សនិកជនមិនអោយមានការធុញទ្រាន់នោះឡើយ។ ដោយសប្តាហ៍នេះកាន់តែប្លែកពិសេសជាខ្លាំង ដោយវត្តមានបេក្ខភាព Top 5 ទាំងប្រាំរូបបានឡើងមករៀបរាប់ពីបទពិសោធ ក្នុងអំឡុងពេលប្រឡង Rapper Figher!បេក្ខភាព Top 5 ទាំងប្រាំ បានរៀបរាប់ប្រាប់អ្នកជិតខាងថា អំឡុងពេលទិញពាក្យប្រឡង គឺមានជំនឿជាក់យ៉ាងមុតមាំ ថានឹងមានឱកាសបានជាប់ជាក់ជាមិនខាន។ ពេលនេះបានដូចក្តីរំពឹងពិតមែន ដោយសារតែមានការហ្វឹកហាត់ពីគ្រូបង្វឹកជំនាញ ៗពូកែ ទើបពួកអាចឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះបាន!
អ្នកទាំងប្រាំក៏បានរៀបរាប់បន្ថែមទៀតដែរថា អំឡុងពេលប្រឡងពីមួយវគ្គទៅមួយវគ្គ គឺតែងតែមានការលំបាក នឹងឧបសគ្គជាហូរហែ តែពួកគេនៅតែមិនរាថយនោះ នៅតែតស៊ូយកជ័យអោយទាល់តែបាន។
អ្នកទាំងប្រាំក៏បន្តថា ខ្លួនពួកគេផ្ទាល់ក៏មិនដឹងថាត្រឹមតែទឹកប្រាក់ត្រឹមតែមួយមុឺនរៀល អាចផ្លាស់ប្តូរជីវិតពួកគេ តាំងពីគ្មានអ្នកស្គាល់សោះ រហូតមកដល់ពេលនេះមានអ្នកគាំទ្រស្ទើរពាក់កណ្តាលប្រទេស ។ នេះជាក្តីរំភើបដែលពួកគេទទួលបានពីការប្រឹងប្រែងតស៊ូរហូតមក។
ចង់ដឹងថា តើTop 5 ទាំងប្រាំ នឹងរៀបរាប់អ្វីបន្ថែម កុំភ្លេចរងចាំតាមដានទស្សនានៅកញ្ចក់ទូរទស្សន៍ភីអិនអិន កម្មវិធី អ្នកជិតខាង នៅថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ៩យប់តទៅ ឬ ទស្សនាគ្រប់ពេលលើ PNN Plus ! ទាញយកឥឡូវនេះចុច https://pnnplus.page.link/iDzQ
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ