© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
វិលមកជួបគ្នាសារជាថ្មីពីកម្មវិធី Freshy Winner ដែលតែងតែពាំនាំយកអ្វីដែលថ្មីៗប្លែកៗមកចែកជូនទស្សនិកជនទស្សនាមិនអោយមានអារម្មណ៍ធុញទ្រាន់នោះឡើយ។ សប្តាហ៍នេះកាន់តែសប្បាយជាមួយវត្តមានតារាល្បីៗនៅព្រះរាជាណាចក្រកម្ពុជា។
វត្តមាន លោក ហៀង គីមហុង ( Hong Jerm )ដែលនឹងចាប់ដៃគូរជាមួយ កញ្ញា មរកត ស្រីពណ៌ (sany) នៅក្នុងក្រុម (ទឹកត្រឡាច) នឹងប្រកួតជាជាមួយ លោក សៀង ភីឆាយ ( Pii Chhay )នឹងចាប់ដៃគូរជាមួយ កញ្ញា ហ៊ សុភាលី ( Ann lii )នៅក្នុងក្រុម (តែទឹកឃ្មុំ)។
បេក្ខជនទាំងបួនរូបនឹងត្រូវឆ្លងកាត់វិញ្ញាសារដែរកម្មវិធីបានដាក់ជូនរួចជាស្រេចក្នុងនោះរួមមាន៖ ហ្គេមទី១ ប៉ាវវៃ , ហ្គេមទី២ កាយវិការមានសម្លេង, ហ្គេមទី៣ version រៀបពណ៍ និង ហ្គេមទី៤ រៀបប៉េងប៉ុង ។ ចំពោះហ្គេមទាំងបួននេះ តម្រូវអោយបេក្ខជនទាំងពីរក្រុមមានភាពឆ្លាតវៃ រហ័សរហួន ព្រមជាមួយនឹងទេពកោសល្យ ទើបអាចទទួលបានជ័យជំនះបានប្រាក់លានពីកម្មវិធីវិលត្រលប់ទៅផ្ទះវិញ។
ទន្ទឹមនឹងការឆ្លងកាត់វិញ្ញាសារ ទស្សនិកជនក៏នៅតែទទួលបាននៅភាពសប្បាយរីករាយ ពីកាយវិការ នឹងពាក្យសំដីនិយាយឌឺដងផ្លែផ្កា ដែលញុំាងអោយកម្មវិធីកាន់តែមានភាពរស់រវើកថែមទៀត។
ចង់ដឹងថា តើទាំងពីរក្រុមនឹងត្រូវឆ្លងកាត់វិញ្ញាសារយ៉ាងណាខ្លះ? សូមកុំភ្លេចរង់ចាំទស្សនាក្មុងកម្មវិធី Freshy Winner ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន នៅថ្ងៃ សៅរ៍ ទី០៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៧យប់តទៅ៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០% ។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ