© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
រឿងភាគខ្មែរ បុព្វេនិម្មិត កំពុងតែធ្វើអោយអ្នកគាំទ្រចង់តាមដានទស្សនាពីមួយភាគទៅមួយភាគ ព្រោះតែសាច់រឿងល្អមើល រីឯតួសម្តែងក៏ស័ក្តិសមផងដែរ។ នៅយប់នេះ ទស្សនិកជននឹងបានទស្សនានូវភាគបន្តទៀត ដែលនឹងបង្ហាញពីការមើលឃើញរឿងរ៉ាវអតីតជាតិរបស់លីន។ អ្វីដែលនាំលីនអោយមើលឃើញពីរឿងរ៉ាវអតីតជាតិនេះ គឺព្រោះតែរូបគំនូររបស់ទីន។
ទីនបានគូររូបគំនូរមួយផ្ទាំងដែលរូបនោះគឺជារូបម្ចាស់ក្សត្រីបូរាណ នៅពេលដែលលីនបានយករូបគំនូរនោះមកមើល ក៏ស្រាប់តែនាងបានមើលឃើញពីអតីតជាតិដែលនាងគឺជាព្រះនាងមួយអង្គមានរូបឆោមលោមពណ៍យ៉ាងស្រស់ស្អាត នៅគ្រានោះស្រាប់តែមានចៅកំផែងពេជ្រ កូនប្រុសចៅពញា មកឃាត់ព្រះរាជដំណើរព្រះនាង និងនិយាយពាក្យញ៉ែងញ៉ងដល់ព្រះនាង ធ្វើអោយព្រះនាងខ្ញាល់ជាខ្លាំងក៏ទះកំផ្លៀងចៅកំផែងពេជ្រ។
ក្រោយពេលលីនបានមើលឃើញពីអតីតជាតិរបស់នាងរួចហើយ នាងនិងមានប្រតិកម្មអ្វីខ្លះទៀត? កុំភ្លេចរង់ចាំតាមដានទស្សនារឿង បុព្វេនិម្មិត ចាក់ផ្សាយនៅរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៨យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ ម៉ី វ៉ាន់ណែត