© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
កម្មវិធី Idol Fun House នាសប្តាហ៍នេះនឹងមានអ្វីដែលថ្មី ប្លែកមកចែកជូនទស្សនិកជនទស្សនាដើម្បីកម្សាន្តអារម្មណ៍ទៀតហើយ។ ជារៀងរាល់សប្តាហ៍ទស្សនិកជនតែងបានជួបជាមួយវត្តមានតារាល្បីៗជាច្រើននៅព្រះរាជាណាចក្រកម្ពុជា។
វត្តមានតារាល្បីៗដែលចូលរួមនៅសប្តាហ៍នេះមានដូចជា៖ កញ្ញា យ៉ែម ស្រីពេជ្រ ,នាយ ព្រែក, កញ្ញា ចែជឿន, កញ្ញា ពីយ៉ា ពីន, កញ្ញា ជេស៊ីកា និង ហ៊ាទី នឹងចូលរួមមកលេងហ្គេម ប្រកួតប្រជែង ដើណ្តើមយកជ័យជំនះដើម្បីបានប្រាក់៤លានពីកម្មវិធី។
បេក្ខជនទាំង៦រូបនឹងត្រូវឆ្លងកាត់វិញ្ញាសារដែលកម្មវិធីបានរៀបចំជូន ក្នុងនោះដែរ គ្រប់វិញ្ញាសារគឺតម្រូវអោយបេក្ខជន បង្ហាញនូវភាពឆា្លតវៃ នឹងភាពរហ័សរហួន ព្រមទាំងទេពកោសល្យដែលមាន។ ទន្ទឹមនឹងការឆ្លងកាត់វិញ្ញាសារលំបាកៗជាច្រើន បេក្ខជន ក៏នឹងត្រូវពិន័យបើសិនជាឆ្លើយសំណួរមិនបានត្រឹមត្រូវ។ ទោះជាយ៉ាងណា ក៏កម្មវិធីនៅតែផ្តល់ភាពសប្បាយរីករាយ មិនអោយទស្សនិកជនមានអារម្មណ៍ធុញទ្រាន់នោះឡើយ។
ក្រៅពីតារាកិត្តិយសទាំង ៦ រូប នេះ ក៏មានគណកម្មការ ឬ ប្រធានក្រុមចំនួន ៣ រូប ដូចជា លោក ងួន សុបិន , អ្នកនាង កាតុ និង នាយ ពែកមី ដែលនឹងមកសហការជាមួយកូនក្រុមរៀងៗខ្លួនអង្រួនឆាក Idol Fun House ឱ្យកាន់តែកក្រើក ។ មិនត្រឹមតែប៉ុណ្ណោះវត្តមានពិធីករ ពិធីការិនី ដែលពូកែខាងវោហាស័ព្ទមិនចេះរីងស្ងួតនាយព្រែក និងកញ្ញា ស្រីពេជ្រ មកចូលរួមទៀតនោះ កាន់តែញុំាងអោយកម្មវិធីទាំងមូលកាន់តែមានភាពរស់រវើក។
ចង់ដឹងទេថា តើក្រុមណានឹងទទួលបានទឹកប្រាក់បួនលាន សូមរង់ចាំទស្សនា កម្មវិធី «Idol Fun House» នឹងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ PNN និងតាមរយៈហ្វេសបុកផេក Idol Fun House នាថ្ងៃសៅរ៍ ទី០២ ខែមិនា ឆ្នាំ២០២៤ ចាប់ពីម៉ោង៥ល្ងាច តទៅ។
-IDOL ឆ្ងាញ់ ស្អាត iconfident ចង់ស្អាត ឡូយ ជឿជាក់ ដូច IDOL ញុំា IDOL
-ស្រាបៀរ GANZBERG ផលិតដោយអ្នកជំនាញអាល្លឺម៉ង់ ឈ្ងុយឆ្ងាញ់កម្រិតពិភពលោក
-តែទឹកឃ្មុំ Freshy ទាំងឆ្ងាញ់ ទាំងអនាម័យ លើសពីតែជ្រក់ធម្មតា
-BOOSTRONG POWER PLUS. POWER TO WIN! ឆ្ងាញ់ខ្លាំង ស្វាងចែស៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ