© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
វិលមកជួបគ្នាសាជាថ្មីពីកម្មវិធីអ្នកជិតខាង ដែលពីមួយសប្តាហ៍ទៅមួយសប្តាហ៍ តែងតែផ្តល់ជូននៅផ្ទាំងទស្សនីយភាពប្លែកៗ ចែកជូនទស្សនិកជនក៏ដូចជាហ្វេនៗបានទស្សនា កម្សាន្តអារម្មណ៍នាចុងសប្តាហ៍។ ជារៀលរាល់សប្តាហ៍ទស្សនិកជនតែងតែបានជួបជាមួយវត្តមានតារាល្បីៗ គ្រប់ស្រទាប់វណ្ណៈ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ចំពោះវត្តមានតារាកិត្តិយសនាសប្តាហ៍នេះគឺកញ្ញា នែប ព្រំរិទ្ធិកា បានរៀបរាប់នៅលើវេទិកាអ្នកជិតខាងថា កញ្ញាមានក្តីសុបិន្តតាំងពីតូចចង់ក្លាយជាតារាបង្ហាញម៉ូត តែគ្រប់យ៉ាងខុសស្រលះពីក្តីប្រាថ្នា ព្រោះតែកម្ពស់កញ្ញាមិនអំណោយផល ទើបកញ្ញាប្រឡូកចូលក្នុងវិស័យតារាសម្តែងវិញម្តង។
ក្នុងនោះដែរកញ្ញាក៏បានបញ្ជាក់ដែរថា ចំពោះការថតសម្តែងជាសាច់រឿង បើសិនជាមានប្លង់ស្រ៊ើបស្រាល គឺកញ្ញាដាច់ខាតមិនទទួលថតនោះឡើយ។ ហើយក៏ធ្លាប់មានអ្នកទាក់ទងទៅកញ្ញាអោយថតបែបស៊្រើបស្រាល តែត្រូវបានកញ្ញាបដិសេធ។
បើតាមការរៀបរាប់របស់កញា គឺកញ្ញាធ្លាប់បរាជ័យលើជីវិតស្នេហាជាច្រើនលើកច្រើនសារ ដោយសារតែដៃគូរស្នេហាមិនភាពស្មោះត្រង់ លួចក្បត់ផិត ធ្វើអោយកញ្ញាមានការឈឺចាប់ជាខ្លាំង ។ កញ្ញាក៏បានបន្ថែមទៀតដែរថា កញ្ញាមិនផ្តល់ឱកាសសម្រាប់មនុស្សក្បត់នោះទេ ព្រោះបើសិនគេក្បត់ គឺសបញ្ជាក់ថាគេមិនបានស្រលាញ់ ហើយមនុស្សដែលធ្លាប់ក្បត់ យ៉ាងណាក៏នៅតែមានការក្បត់ជាបន្តបន្ទាប់ ដូចច្នេះអ្នកដែលធ្លាប់ក្បត់កញ្ញា គ្មានឱកាសនឹងអាចជួបជុំសារជាថ្មីជាមួយកញ្ញានោះឡើយ ។
ចង់ដឹងកាន់តែច្បាស់ពីកិច្ចសំភាសន៍ទាំងមូល កុំភ្លេចរង់ចាំតាមដានទស្សនា កម្មវិធី អ្នកជិតខាង ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃសុក្រ ទី០១ខែ មិនា ឆ្នាំ ២០២៤ វេលាម៉ោង ៩យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ