© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ពីមួយគូទៅមួយគូនៃ រឿង «កាមទេពស្នេហ៍» បានបង្ហាញពីការតស៊ូ និងក្តីស្រឡាញ់ផ្សេងៗពីគ្នា តែចុងក្រោយពួកគេក៏អាចសម្រេចបំណងរបស់ខ្លួនគ្រប់ៗគូ។ បច្ចុប្បន្ននេះរឿង «កាមទេពស្នេហ៍ វគ្គល្បែងស្នេហ៍» ដែលជាវគ្គទី៦ក្នុងចំណោមរឿងកាមទេពទាំងប្រាំបី កំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនក៏បានជិតចូលមកដល់វគ្គបញ្ចប់ទៅហើយ ដោយឡែករឿងបន្ទាប់គឺ រឿង «កាមទេពស្នេហ៍ វគ្គបន្លំស្នេហ៍»។
រឿង «កាមទេពស្នេហ៍ វគ្គបន្លំស្នេហ៍» តួឯកស្រីសម្តែងដោយ Prang (Prima) និងតួឯកប្រុសសម្តែងដោយ Teeradetch (Kevin) រួមនិងតារាល្បីៗជាច្រើនទៀត។ សាច់រឿងក្នុងរឿងភាគមួយនេះគឺតម្រូវអោយPrang(Prima) សម្តែងជាតួសុភាពៗ និងចូលចិត្តយកធម៍មកដាក់ក្នុងខ្លួនជានិច្ច ព្រោះតែនាងធ្លាប់ជួបរឿងបរាជ័យចំពោះស្នេហា ទើបយកធម៍អាមកដាក់ក្នុងខ្លួនដើម្បីធ្វើអោយស្ងប់ចិត្ត។
ចំណែក Teeradeth(Kevin) គឺជាកូនប្រុសអ្នកមានម្នាក់ និងជាCEO ក្រុមហ៊ុន World-Class Match Maker ដ៏ល្បីនៅអាមេរិក ដែលមានចរឹតPlay Boy ប្តូរសង្សារច្រើន។ ថ្ងៃមួយ Kevin ត្រូវមកតាមរកម្តាយដែលបានបាត់ខ្លួនអស់ជាច្រើនឆ្នាំ នៅឯប្រទេសថៃ និងបានមកស្គាល់ Prima ដោយចៃដន្យ។ ដោយហេតុថាក្រុមហ៊ុន Cupid Hut ដែល Prima ធ្វើការមានបំណងចង់សហការជាមួយក្រុមហ៊ុន World Class Match Maker ទើបធ្វើអោយក្រុមហ៊ុន Cupid Hut សម្រេចចិត្តដោះដូរគ្នាដោយអោយ Prima ទៅជួយតាមរកម្តាយជាមួយ Kevin តែមិនបានបង្ហាញពីអត្តសញ្ញាញថា Kevin ជាអ្នកណាឡើយ។
តើKevinនិង Prima បានជួបហេតុការណ៍អ្វីខ្លះអំឡុងពេលតាមរកម្តាយរបស់Kevin?
ចុះស្នេហារបស់ពួកគេនឹងដុះពន្លកឡើងដោយបែបណា?
សូមកុំភ្លេចទស្សនារឿង «កាមទេពស្នេហ៍ វគ្គបន្លំស្នេហ៍» ចាប់ពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ៩:០០-១០:០០យប់ រៀងរាល់ថ្ងៃចន្ទ-ពុធ បន្ទាប់ពីរឿង «កាមទេពស្នេហ៍ វគ្គល្បែងស្នេហ៍»៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖