© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
បួ ត្រូវបានហ្វឹកហ្វាត់ជាគ្រូពេទ្យដែលកំពុងតែទទួលបានការបង្រៀនបន្ថែមពីលោកគ្រូ។ និស្សិតរួមជំនាន់របស់បួ បានសើចចំអកទៅកាន់បួ ដែលមិនទាន់អាចចាប់បាននូវមេរៀន និងការអនុវត្តិជាក់ស្តែងទៅលើអ្នកជំងឺបាន។ បួ ចាប់ផ្តើមមានអារម្មណ៍ធុញទ្រាន់ នឹងការរៀនផ្នែកវិជ្ជសាស្ត្រនេះខ្លាំងណាស់ ក៏ដោយសារតែវាមានលក្ខណៈស្មុគស្មាញ។
នៅព្រឹកមួយ ក្រោយពីបួ ក្រោកពីគេង ក៏បានប្រទះនឹងព្យុះកំណាចមួយចូលមកក្នុងបន្ទប់គេងរបស់នាង។ អភិនីហារចម្លែកបានកើតឡើង ដែលធ្វើអោយបួរ នាងមានអារម្មណ៍ថា បាត់ស្មារតីទៅមួយសន្ទុះ។ វាជារឿងសឹងតែមិនគួរឲ្យជឿថា លើលោកនេះ ការឆ្លងភពទៅរកសម័យកាលបុរាណកាលពីរាប់ឆ្នាំមុនពិតជាមានមែនឬយ៉ាងណានោះទេ ប៉ុន្តែតួអង្គ បួ ដែលជានិស្សិតពេទ្យម្នាក់នេះ ត្រូវបានខ្យល់កំណាចនោះ ឆក់នាំយកនាងទៅកាន់ពិភពសម័យកាលមួយ កាលពីជំនាក់បុរាណកាលដ៏យូរលង់ណាស់មកហើយ។
បួ ដឹងខ្លួនឡើងវិញ ជាមួយនឹងមនុស្សមាឌធំជាច្រើននាក់ នៅឈរព័ទ្ធគ្នា មើលពី បួ ក្នុងន័យមិនយល់ថា តើបួ មកពីណា សូម្បីតែមុខមាត់ ការនិយាយស្តី និងការស្លៀកពាក់គឺខុសគ្នាពីពួកគេ។
ចង់ដឹងទេថា តើបួ នឹងបានជួបនឹងរឿងរ៉ាវអ្វីខ្លះ ក្រោយពេលខ្លួនបានចូលទៅកាន់ពិភពសម័យកាលបុរាណនោះហើយ?
សូមកុំភ្លេចរង់ចាំទស្សនាក្នុងរឿង« គ្រូពេទ្យថងឯក វគ្គ២» នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃ ចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ០៩ យប់តទៅ៕
ដោយ៖ សិរីរដ្ឋ