© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ម៉ាដាមនួន និងផាវនី រួមទាំងអ្នកគ្រប់គ្នា បានផ្តល់ស្នាមញញឹមទៅគ្នាទៅវិញទៅមក ក្រោយពីមានជម្លោះ ពាក្យសម្តី ការគុំគួនគ្នាមិនចេះចប់មិនចេះហើយ។ ម៉ាដាមនួន បានដឹងខ្លួន ដែលមិនគួរណាអាត្មានិយម រហូតធ្វើឲ្យកូនៗបាត់បង់ភាពកក់ក្តៅ នៅក្នុងគ្រួសារ ហើយមិនតែប៉ុណ្ណោះ ថែមទាំងធ្វើឲ្យខ្លួនឯងត្រូវបាត់បង់ក្តីស្រឡាញ់ពីមនុស្សនៅជុំវិញខ្លួនទៀតផង។
ឪពុករបស់ផាវនី បើទោះជាគាត់មើលទៅសម្តីអាក្រក់បន្តិច ប៉ុន្តែទឹកចិត្តគាត់ល្អ ហើយគាត់ជាមនុស្សមានបេះដូងស្អាតស្អំ និងជាមនុស្សបើកចិត្តទូលាយអោយកូនៗ។ ណៃ ដែលជាកូនប្រុសតែម្នាក់គត់របស់ម៉ាដាមនួន បានសុំផាវនីធ្វើជាប្រពន្ធ ក្រោយពីប្រពន្ធរបស់ខ្លួនបានបាត់បង់ជីវិតទៅ។
ម៉ាដាមនួន ហាក់មិនជំទាស់នឹងស្នេហារបស់ផាវនី និងណៃនោះទេ សូម្បីតែណេត ដែលជាកូនស្រីម្នាក់ទៀត ក៏ម៉ាដាមនួនទទួលស្គាល់ថៃ ជាកូនប្រសាដោយមិនប្រកាន់វណ្ណៈ ឋានៈដូចពីមុនឡើយ។
ចុងក្រោយ គ្មានអ្វីជាងអំពើល្អ ដែលកើតចេញពីចិត្ត និងការអោយតម្លៃគ្នាទៅវិញទៅមក ដូចដែលគេនិយាយថា យកចិត្តគេដាក់ចិត្តខ្លួនឯង យកចិត្តខ្លួនឯទៅដាក់ក្នុងចិត្តគេ នោះសេចក្តីសុខ និងស្នាមញញឹម នឹងមានអោយគ្នាទៅវិញទៅមក។ មិនខុសពីសាច់រឿង នៅក្នុងរឿងខាងលើនេះទេ ដែលម៉ាដាមនួនជាមនុស្សអាត្មានិយម ប៉ុន្តែចុងបញ្ចប់ក៏មកចុះចាញ់នឹងអំពើល្អ និងទឹកចិត្តស្អាតស្អំរបស់សមាជិកក្នុងគ្រួសារទៅវិញ។ ភាពអាត្មានិយមរបស់គាត់ ក៏មិនបានអោយរស់នៅសប្បាយចិត្តនោះទេ ផ្ទូយទៅវញ វាធ្វើឲ្យគាត់ធ្លាក់ចូលទៅក្នុងភាពឯកាកាន់តែខ្លាំង។
យ៉ាងណាមិញ ចង់ដឹងថា តើភាគបញ្ចប់ នឹងមានឈុតឆាកអ្វីល្អមើលខ្លះ? សូមរង់ចាំទស្សភាគបញ្ចប់នៅក្នុងរឿង «សង្គ្រាមម្តាយក្មេក និងកូនប្រសា» នៅថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៣ ចាប់ពីវេលាម៉ោង ០៦ ល្ងាចតទៅ៕
ដោយ៖ សិរីរដ្ឋ