© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
តារាចម្រៀង និងសម្តែងវ័យក្មេង ព្រមទាំងក្រុមកំប្លែងទាំង ៩ ដួងមកប្រជុំគ្នាក្នុងកម្មវិធី «Lucky Game» ដើម្បីប្រកួតប្រជែងសំណាងរកអ្នកមានសំណាងចុងក្រោយ ដែលអាចជ្រើសរើសប្រអប់សំណាងចំនួន ២ នៅវគ្គចុងក្រោយនៃកម្មវិធី។ តើតារាកិត្តិយសរូបណា មានសំណាងជាងគេក្នុងសប្តាហ៍នេះ?
វត្តមានរបស់តារាកិត្តិយសទាំង ៩ ដួងរួមមានកញ្ញា ស៊ីវឡាម, អូនខួច, កញ្ញា ស៊ីងស៊ីង, លោក ឃុន, លោក ពៅ ពិសិដ្ឋ, កញ្ញា រតនៈ ពិសី, កញ្ញា ពេជ្រ នីកា, កញ្ញា វិនជូ និងកញ្ញា យេយេ។ នៅក្នុងសប្តាហ៍នេះ ឃើញថាតារាកិត្តិយសទាំង ៩ ដួងបានបង្ហាញពីភាពសំណាងរៀងៗខ្លួន ឃើញថា តារាកិត្តិយសបានបង្ហាញពីភាពសំណាងរបស់ខ្លួនរៀងៗខ្លួន បន្ថែមពាក្យសម្តីឌឺដងគ្នាគួរអោយចង់ទស្សនា។
សម្រាប់អ្នកដែលចូលរួមលេង ក្នុងកម្មវិធី «Lucky Game» កុំភ្លេចយកសំណាងមកជាមួយផង! តើតារាកិត្តិយសរូបណានឹងក្លាយជាអ្នកមានលាភសំណាងជាងគេបំផុត ពីកម្មវិធី? ហើយអ្នកណាដែលត្រូវចាកចេញពីកម្មវិធីមុនគេ? សូមរងចាំទស្សនាក្នុងកម្មវិធី «Lucky Game» ដែលនឹងផ្សាយជូនទស្សនាចាប់ពីថ្ងៃ អាទិត្យ ទី ១៧ ខែ កញ្ញា ចាប់ពីវេលាម៉ោង ៦ ល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ទស្សនាវីឌីអូខាងក្រោម៖
ដោយ៖ សុវណ្ណនី