© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
រឿង «កាមទេពេស្នេហ៍ វគ្គប្រជែងស្នេហ៍» ដែលកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន រៀងរាល់ថ្ងៃចន្ទ-ពុធ វេលាម៉ោង ៧:៥០-៩:០០យប់ កាន់តែធ្វើអោយទស្សនិកជនចង់តាមដានខ្លាំងឡើង ដោយសារតែចូលមកដល់វគ្គដែលអ្នកនាងកេត និង Daniel ចាប់ផ្តើមសាងភាពផ្អែមល្ហែមចំពោះគ្នាទៅវិញទៅមកហើយ ដោយDaniel បានទិញខ្សែកដ៏ស្រស់ស្អាតមួយខ្សែអោយនាងដើម្បីសារភាពស្នេហ៍ថែមទៀតផង។
អ្នកទាំងពីរបានសាងក្តីស្រឡាញ់អោយគ្នាទៅវិញទៅមក ប៉ុន្តែស្របពេលដែលស្នេហារបស់ពួកគេកំពុងតែមានភាពរលូន ស្រាប់តែអតីតសង្សាររបស់កេតគឺ ណាត់ បានត្រឡប់មកវិញដោយបានសុំជាគ្នានិងនាងវិញ។ ការត្រឡប់មកវិញរបស់ណាត់លើកនេះ បានធ្វើអោយDanielមានការយល់ច្រឡំជាមួយកេតយ៉ាងខ្លាំង ដោយគិតថាកេត និងណាត់នឹងត្រឡប់ទៅត្រូវគ្នាឡើងវិញ តែអ្វីៗមិនដូចជាការគិតរបស់Danielឡើយ ព្រោះកេតបានសារភាពថានាងស្រឡាញ់Daniel។
បើងាកមកមើលការស៊ើបអង្កេតគ្រឿងញៀនរបស់ Daniel វិញ ពេលនេះក្រុមឈ្មួញជួញដូរគ្រឿងញៀនបានដឹងហើយថា Daniel នៅមិនទាន់ស្លាប់នៅឡើយ ដូច្នេះពួកក្រុមឧក្រិដ្ឋកំពុងតែរកវិធីដើម្បីកម្ចាត់ Daniel ចេញពីផ្លូវរបស់ពួកគេ។
តើDaniel អាចយកឈ្នះក្រុមជួញដូរគ្រឿងញៀនបានដែរទេ? តើយុទ្ធនាការកម្ចាត់ក្រុមជួញដូរគ្រឿងញៀននេះ អាចជះផលអាក្រក់ដល់ស្នេហារវាងDaniel និង កេតដែរទេ?
សូមកុំភ្លេចរង់ចាំតាមដានទស្សនារឿងនេះនៅថ្ងៃចន្ទ-ពុធ សប្តាហ៍ក្រោយ វេលាម៉ោង ៧:៥០-៩:០០យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖