© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ឡេង លីភីញ កុមារីស្រស់ស្អាត មិនសូវពូកែសម្តី បានដឹកដៃអ្នកម្តាយវ័យឆ្លាត និងបងស្រីមកលេងក្នុងកម្មវិធី «គ្រួសាររីករាយ» សប្តាហ៍នេះ។ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍កម្មវិធី «គ្រួសាររីករាយ» មានបីវិញ្ញាសារសម្រាប់កុមារឆ្លាតៗក្នុងការបំពេញ ដើម្បីទទួលបានរង្វាន់ពីមួយវគ្គទៅមួយវគ្គ។ លីភីញ បានទទួលវិញ្ញាសារបីដូចជា ជីវ្ហាវិញ្ញាណ, ឃានវិញ្ញាណ និងសោតវិញ្ញាណ។
ទៅតាមកាយវិការរបស់កុមារី លីភីញ នៅក្នុងវីឌីអូខ្លីដែលបានបង្ហោះក្នុងផេកផ្លូវការរបស់ ភីអិនអិន បានបញ្ជាក់ថា លីភីញ មានអត្តចរិកស្ងៀមស្ងាត់ មិនសូវពូកែសម្តី ប៉ុន្តែតាមការពន្យល់ច្បាស់ៗទៅអ្នកម៉ាក់ និងបងស្រីបានអោយដឹងថា ប្អូនស្រីពិតជាមានភាពវ័យឆ្លាត ពូកែ ហើយក៏ជាមនុស្សច្បាស់លាស់។
ចាំមើលថា ឡេង លីភីញ អាចយករង្វាន់បានគ្រប់វគ្គដែរទេ? បើចង់ជ្រាបច្បាស់ កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី «គ្រួសាររីករាយ» ចាក់ផ្សាយនៅថ្ងៃ អាទិត្យ ទី ០៤ ខែ មិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១១ ព្រឹកតទៅនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ទស្សនាវីឌីអូខាងក្រោម៖
ដោយ៖ សុវណ្ណនី