© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ឈានចូលមកដល់សប្តាហ៍ថ្មី កាន់តែពិសេសជាមួយវត្តមានតារាកិត្តិយសទាំងបួនដួង ដែលមិនត្រឹមតែមានសមត្ថភាពខ្ពស់ក្នុងវិស័យសិល្បៈនោះទេ ថែមទាំងនាំយកមកនូវសំណើចសើចក្អាកក្អាយជូនដល់ទស្សនិកជនជានិច្ច។ សប្តាហ៍នេះ អ្នកគាំទ្រប្រាកដជាមិនខកបំណងឡើយ ជាមួយភាពកំប្លុកកំប្លែងរបស់អ្នកទាំងបួន។
នៅក្នុងសប្តាហ៍នេះតារាកិត្តិយសទាំង ៤ ដួងរួមមានលោក យ៉ារ៉ូ និងកញ្ញា រ៉ូឡា ស្ថិតនៅក្នុងក្រុម ទឹកប៉ោម។ ចំណែកឯលោក ណារ៉ា និងកញ្ញា រ៉ូលីន ស្ថិតនៅក្នុងក្រុម ក្រូចច្របាច់។ អ្នកទាំងបួនត្រូវប្រកួតគ្នានៅក្នុងវិញ្ញាសារចំនួន ៤ ដូចជា ហ្គេមទី ១ តោះផ្លុំទៀន, ហ្គេមទី ២ ចង់បានអី, ហ្គេមទី ៣ ទាយរូបតារា និងហ្គេមទី ៤ IQ។
ចង់ដឹងថា សប្តាហ៍នេះការប្រកួតរបស់តារាកិត្តិយសទាំងបួនរូបមានការសហការណ៍គ្នាបានល្អយ៉ាងណានោះ? សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ក្នុងកម្មវិធី «Freshy Winner» នៅថ្ងៃ សៅរ៍ ទី ២០ ខែ ឧសភា ឆ្នាំ ២០២៣ ចាប់ពីវេលាម៉ោង ០៧ យប់ តទៅ៕
ទស្សនាវីឌីអូខាងក្រោម៖
ដោយ៖ សុវណ្ណនី