© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
កម្មវិធីសប្បាយៗ ដែលមានការបង្ហាញពីការលេងល្បែងកំសាន្តជាច្រើន តែងតែមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន។ នៅក្នុងសប្តាហ៍នេះដែរកម្មវិធី «គ្រួសាររីករាយ» បានវិលត្រឡប់មកជួបជាមួយនឹងអ្នកគាំទ្រ បន្ទាប់ពីចប់ពិធីបុណ្យចូលឆ្នាំរួចមក ដោយថែម មានលាយឡំនូវផ្ទាំងទស្សនីយភាពសប្បាយៗជាច្រើន។
កម្មវិធី«គ្រួសាររីករាយ» នៅតែបន្តរៀបចំការលេងល្បែងកំសាន្តសប្បាយៗជាមួយនឹងសិស្សានុសិស្សនៃសាលាបឋមសិក្សាទួលព្រិច ដែលស្ថិតនៅក្នុងខេត្តកណ្តាល។ នៅក្នុងសប្តាហ៍ថ្មីនេះ កម្មវិធីក៏មានល្បែងកំសាន្តបីដូចជា ជិះបាល់លើពពក, លោតបាវ និងវាយបាល់ទំលុះភ្នំ។
ចង់ដឹងទេថា តើសប្តាហ៍នេះនឹងមានអ្វីប្លែកសម្រាប់ល្បែងកំសាន្ត និងការប្រកួតប្រជែងរបស់កុមារជាមួយពិធីករ និងពិធីការិនី? សូមកុំភ្លេចទស្សនានៅក្នុងកម្មវិធី «គ្រួសាររីករាយ» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន នៅថ្ងៃអាទិត្យ ទី ២៣ ខែ មេសា ឆ្នាំ ២០២៣ ចាប់ពីវេលាម៉ោង ១១ ព្រឹកតទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សុវណ្ណនី