© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ទស្សនិកជនប្រាកដជាបានដឹងរួចមកហើយពីភាពកំប្លុកកំប្លែងគ្រប់ទម្រង់របស់ ពូណម និង សាន់តា ដោយសប្តាហ៍នេះអ្នកទាំងពីរបានចាប់ដៃគ្នាជាក្រុមតែមួយក្នុងការប្រកួតយកប្រាក់លានពីកម្មវិធី «Freshy Winner»។ អ្នកទាំងពីរស្ថិតក្នុងក្រុម ទឹកប៉ោម ត្រូវប្រកួតជាមួយស្រីស្អាត ជី បេឡា និងស្រីស្អាត សាដេ ដាណេ ស្ថិតនៅក្នុងក្រុម ក្រូចច្របាច់។
ការប្រកួតនៅក្នុងសប្តាហ៍នេះ ធានាថាទស្សនិកជនប្រាកដជាមិនខកបំណងឡើយ ដោយសារតែវត្តមានរបស់តារាកិត្តិយសទាំងបួន ជាពិសេសនោះគឺ ពូណម និង សាន់តា តែងតែនាំយកមកនូវទស្សនីយភាពប្លែកៗជូនអ្នកទស្សនាជានិច្ច។ នៅក្នុងសប្តាហ៍នេះដែរ អ្នកទាំងបួនមានហ្គេមក្នុងការប្រកួតប្រជែងដូចជា៖ ហ្គេមទី ១ នៅឯណា, ហ្គេមទី ២ តោះផ្លុំទៀន, ហ្គេមទី ៣ ហាមងាកក្រោយ និងហ្គេមទី ៤ តីត វ៉ាក វគ្គ IQ។
ចង់ដឹងថាសប្តាហ៍នេះ សប្បាយប៉ុណ្ណានោះ សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ក្នុងកម្មវិធី «Freshy Winner» នៅថ្ងៃសៅរ៍ ទី ២២ ខែ មេសា ឆ្នាំ ២០២៣ ចាប់ពីវេលាម៉ោង ០៧ យប់តទៅ៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០%
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សុវណ្ណនី