© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
អ្នកគាំទ្រមួយចំនួនធំក៏បានស្គាល់រួចមកហើយពីអ្នកលក់ពូកែសម្តី សៀវ ឡុងនី តាមរយៈវីឌីអូបញ្ចូលសំលេងបែបកំប្លែងៗនៅទឹកដីខេត្ត សៀមរាប នឹងមានវត្តមាននៅក្នុងកម្មវិធី «អ្នកជិតខាង» សប្តាហ៍នេះ។ មានដុងសិល្បៈតាំងពីកំណើត ខាងបញ្ចូលសំលេង និងពូកែខាងកំប្លុកកំប្លែង ប៉ុន្តែមិនអាចឈានចូលវិស័យសិល្បៈបាន ដោយសារខ្លួនមិនចេះអក្សរ ប៉ុន្តែ សៀវ ឡុងនី ក៏សង្ឃឹមថា ថ្ងៃក្រោយអាចនឹងមានឳកាសចូលសំដែងកុនផងដែរ។
អ្នកនាង សៀវ ឡុងនី ជាមនុស្សដែលរីករាយ និងធ្វើអោយមនុស្សជុំវិញខ្លួនផ្ទុះសំណើចបានគ្រប់ពេល ដើម្បីប្រកបមុខរបរប្រចាំថ្ងៃសម្រាប់ចិញ្ចឹមជីវិត។ នៅពីក្រោយភាពរីករាយរបស់ សៀវ ឡុងនី បានជួបបញ្ហាជាច្រើន ដោយសារបញ្ហាជីវភាពមានការខ្វះខាត ជាពិសេសនៅក្នុងកំឡុងពេលកូវីត ១៩ បានរីករាលដាល។ ទោះបីជាមានជីវភាពខ្វះខាតយ៉ាងណាក៏ដោយ សៀវ ឡុងនី បានរៀបរាប់ថា នៅតែតស៊ូ និងមិនព្រមលើកដៃសំពះសុំជំនួយពីមហាជននោះទេ។
ក្រៅពីការរៀបរាប់ពីជីវិតដែលមានភាពលំបាកអ្នកនាង សៀវ ឡុងនី ក៏បានរំលឹកទៅដល់ការបែកបាក់ជាមួយអតីតស្វាមី ដោយសារតែការប្រើប្រាស់អំពើហិង្សា និងមានជាសារផ្តាំផ្ញើរទៅកាន់អ្នកទស្សនាកុំអោយមានការប្រើប្រាស់អំពើហិង្សា ព្រោះនៅពេលដែលមានការបែកបាក់ មានតែកូនៗតែប៉ុណ្ណោះដែលទទួលរងនូវគំនាបមួយនេះ។ សូមកុំភ្លេចរង់ចាំតាមដានទស្សនាក្នុងកម្មវិធី «អ្នកជិតខាង» នៅថ្ងៃ ព្រហស្បតិ៍ ទី ០៦ ខែ មេសា ឆ្នាំ ២០២៣ វេលាម៉ោង ៩:០០ យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន និង App PNN Plus៕
ទស្សនាវីឌីអូខាងក្រោម៖
ដោយ៖ សុវណ្ណនី