© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ប្រិយមិត្តទស្សនិកជនប្រាកដជាធ្លាប់ស្គាល់ពីសមត្ថភាពសម្តែងរបស់កំពូលតារាសម្តែងជួរមុខរបស់ប៉ុស្តិ៍លេខ៣ថៃពីរដួងគឺ យ៉ាយ៉ា និងណាដេត ដែលពួកគេពូកែសម្តែងបានគ្រប់ទម្រង់ ហើយក៏បានទាក់ទាញចិត្តប្រិយមិត្តទស្សនិកជនជាច្រើនផងដែរ។
ដោយឡែកសម្រាប់ខ្សែភាពយន្តភាគថៃរសជាតិថ្មីដែលពួកគេបានចាប់ដៃគូសម្តែងរួមគ្នាកាលពីពាក់កណ្តាលឆ្នាំ២០១៧រឿង «ឡិបឡប់ត្រឡប់វិញ្ញាណ»ឬ Leh Lub Salub Rarng បានទាក់ចិត្តប្រិយមិត្តជាច្រើននៅប្រទេសថៃ ដោយសារតែពួកគេសម្តែងជាតួប្តូរភេទគ្នា និងបានធ្វើអោយទស្សនិកជនជាច្រើនបានកោតសរសើរពីស្នាដៃសម្តែងរបស់ពួកគេជាខ្លាំង។
«ឡិបឡប់ត្រឡប់វិញ្ញាណ» គឺជាខ្សែភាពយន្តបង្ហាញពីមនោសញ្ចេតនាស្នេហា កំប្លែង លាយឡំជាមួយឈុតឆាកបាញ់ប្រហារ តម្រូវអោយតួឯកប្រុសណាដេត សម្តែងជាតួអង្គប៉ូលីសសង្ហារម្នាក់ (រ៉ាមីន) ចំណែកយ៉ាយ៉ាគឺជាតារាដែលមានប្រជាប្រិយភាពមួយរូបដែលទទួលបានពានតារាឆ្នើមប្រចាំអាស៊ី (ភេត្រា) ប៉ុន្តែជាអកុសល ដោយសារតែការកាពារដល់ភេត្រា ទើបធ្វើអោយពួកគេទាំងពីរនាក់ធ្លាក់ពីលើអគារ។ បន្ទាប់ពីពួកគេបានដឹងខ្លួនឡើងវិញ រូបរាងរបស់ពួកគេក៏បានផ្លាស់ប្តូរគ្នា ដោយណាដេតបានចូលក្នុងរូបកាយយ៉ាយ៉ា ចំណែកយ៉ាយ៉ាក៏បានចូលក្នុងរាងកាយរបស់ណាដេត។
តើពួកគេមានដំណោះស្រាយបែបណាទើបអាចវិលចូលក្នុងខ្លួនដើមវិញ?
តើពេលដែលពួកគេចូលរូបកាយខុសគ្នាបែបនេះ នឹងមានរឿងអ្វីកើតឡើងខ្លះ?
រាល់ចម្ងល់ទាំងអស់នឹងត្រូវបានបកស្រាយក្នុងខ្សែភាពយន្តភាគថៃរឿង «ឡិបឡប់ត្រឡប់វិញ្ញាណ» ដែលនឹងត្រូវចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០១៨ រៀងរាល់ថ្ងៃព្រហស្បត្តិ៍ ដល់ថ្ងៃសៅរ៍ វេលាម៉ោង ៩:០០-១០:០០យប់ បន្ទាប់ពីរឿង «ប្តីខ្ញុំប៉ូលីសសម្ងាត់»៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖