© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ទស្សនិកជន ពិតជាធ្លាប់បានឮអំពីកម្មវិធីសម្រាប់ទូរសព្ទ ដ៏ថ្មីសន្លាងមួយរបស់ស្ថានីយទូរទស្សន៍ ភីអិនអិន។ PNN PLUS ជាកម្មវិធីសម្រាប់ទូរស័ព្ទដៃបង្កើតឡើងដោយមានមុខងារប្លែកនិងទំនើប ដើម្បីចង់ធ្វើអោយការទស្សនារបស់ទស្សនិកជនកាន់តែទទួលបាននូវភាពងាយស្រួល មិនថាខ្សែភាពយន្តភាគ ឬកម្មវិធីកម្សាន្តនានា តាមរយៈទូរស័ព្ទដៃ បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
តាមការគ្រោងទុក នាថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ស្ថានីយទូរទស្សន៍ ភីអិនអិន នឹងរៀបចំកម្មវិធីដាក់ឲ្យដំណើរជាផ្លូវការនូវ PNN PLUS នៅឯផ្សារទំនើប Chip Mong 271 Mega Mall។ ប្រិយមិត្តអាចចូលរួមក្នុងកម្មវិធីដោយសេរី ដោយ ភីអិនអិន មានរៀបចំការប្រគំតន្រ្តីដែលនឹងចូលរួមដោយតារាល្បីៗប្រចាំប៉ុស្តិ៍ជាច្រើនដួង ការលេងហ្គេមកម្សាន្តសប្បាយៗនឹកស្មានមិនដល់ប្រកបដោយភាពស្និតស្នាលជាមួយតារាក្នុងដួងចិត្ត និងឱកាសឈ្នះរង្វាន់ដ៏ច្រើនផងដែរ។
ក្រៅពីការចូលរួមលេងហ្គេមនៅទីតាំងពិធីដោយផ្ទាល់ ភីអិនអិន ក៏បានរៀបចំជ្រើសរើសប្រិយមិត្តចំនួន ៥០នាក់ តាមរយៈការចាប់ឆ្នោតចូលរួមចែករំលែក (Share) នូវការប្រកាសដំណឹងអំពីពិធីដាក់ឲ្យដំណើរ PNN PLUS ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុក PNN TV Cambodia ដោយអនុវត្តន៍តាមលក្ខខណ្ឌដែលបានណែនាំ នោះប្រិយមិត្តនឹងទទួលបានរង្វាន់អនុវស្សាវរីយ៍ជាច្រើនពី PNN PLUS ផងដែរ។
សូមចុចលើតំណរភ្ជាប់នេះដើម្បីចូលរួមលេង shorturl.at/nvFT5
សូមទាញយក PNN PLUS និងចុះឈ្មោះប្រើប្រាស់ PNN PLUS ឥឡូវនេះ!
សម្រាប់ទូរស័ព្ទដំណើរលើប្រព័ន្ធ ANDROID សូមចុចតំណរភ្ជាប់នេះ
http://bitly.ws/ADpH
សម្រាប់ទូរស័ព្ទដំណើរលើប្រព័ន្ធ iOS សូមចុចតំណរភ្ជាប់នេះ
http://bitly.ws/ADpQ
លោកអ្នកក៏អាចចូលទៅកាន់ Play Store និង APP STORE ដើម្បីទាញយក PNN PLUS បានផងដែរ ដោយវាយពាក្យ PNN PLUS ក្នុងប្រអប់ ស្វែងរក
- ចុចលើពាក្យ PNN PLUS
- ចុចលើប៊ូតុង « INSTALL »
របៀបចុះឈ្មោះប្រើប្រាស់ PNN PLUS
- បើកដំណើរការកម្មវិធី PNN PLUS បន្ទាប់ពីដំឡើងរួចរាល់
- សូមជ្រើសរើសភាសា
- សូមធ្វើការចុះឈ្មោះ ដោយបំពេញនូវព័ត៌មានផ្ទាល់ខ្លួនមួយចំនួន
- សូម ធីក (Tick) ក្នុងប្រអប់ «យល់ព្រមលើគោលការណ៍ឯកជនភាព និងលក្ខខណ្ឌប្រើប្រាស់» បន្ទាប់មកចុច «បញ្ជូន» ជាការស្រេច។
ជួបគ្នានៅលើ PNN PLUS! PNN PLUS បណ្តុំនៃការកម្សាន្តគ្រប់ទីកន្លែង!
ទស្សនាវីដេអូខ្លី៖
ដោយ៖ ម៉ី វ៉ាន់ណែត