© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
កាន់តែរីករាយជាមួយការលេងហ្គេមកំសាន្តសប្បាយៗជាមួយកុមារជាច្រើននៅក្នុងមណ្ឌល មែកឈើ ដោយរួមទាំងតារាកិត្តិយសល្បីៗចូលរួមផ្តល់ក្តីស្រលាញ់ជាមួយកុមារក្នុងកម្មវិធី «គ្រួសាររីករាយ» នាថ្ងៃចុងសប្តាហ៍នេះ។
ល្បែងកំសាន្តជាច្រើន ត្រូវបែងចែកអោយកុមារ និងតារាកិត្តិយសជាពីរក្រុមសហការណ៍គ្នាក្នុងការលេង ដើម្បីទទួលបានជ័យជម្នះ។ នៅក្នុងសប្តាហ៍នេះដែរ មានល្បែងកំសាន្ត ២ សម្រាប់កុមារ និងតារាល្បីៗមានដូចជា ល្បែងកំសាន្តទី ១ ដីរំជួល ថ្មរអិល និងល្បែងកំសាន្តទី ២ មហាមាត់ធំ។
ចង់ដឹងថា សប្តាហ៍នេះកាន់តែសប្បាយយ៉ាងណានោះ? សូមកុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី «គ្រួសាររីករាយ» ចាក់ផ្សាយនៅថ្ងៃ អាទិត្យ ទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២៣ វេលាម៉ោង ៧:៣០ នាទីយប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ទស្សនាវីឌីអូខាងក្រោម៖
ដោយ៖ សុវណ្ណនី