© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
វត្តមានរបស់តារាកំប្លែងស្ងួតលោក ងួន សុបិន និងឌីជេ កាកា នៅក្នុងសប្តាហ៍នេះ ធ្វើអោយកម្មវិធី «Freshy Winner» កាន់តែមានភាពសប្បាយរីករាយ ជាមួយពាក្យសម្តី និងទឹកមុខបែបកំប្លែងៗរបស់អ្នកទាំងពីរ។ ក្រៅពីវត្តមានរបស់តារាកិត្តិយសទាំងពីរ ក៏មានស្រីស្អាតអ្នកជំនួញអនឡាញពីររូបទៀតដែរ។ ស្រីស្អាតទាំងពីរមិនត្រឹមតែពូកែ និងស្រស់ស្អាតនោះទេ ប៉ុន្តែក៏មានភាពវ័យឆ្លាតក្នុងការលេងហ្គេមកំសាន្ត និងពូកែវោហារមិនចាញ់អ្នកកំប្លែងអាជីពនោះទេ។
នៅក្នុងសប្តាហ៍នេះវត្តមានឌីជេ កាកា និងកញ្ញា សុខថៃ ស្ថិតនៅក្នុងក្រុម ទឹកប៉ោម។ ចំណែកឯលោក ងួន សុបិន និងកញ្ញា សានីតា ស្ថិតនៅក្នុងក្រុម ក្រូចច្របាច់។ នៅក្នុងការប្រកួតប្រជែងសប្តាហ៍នេះមានហ្គេម ៤ ដែលតម្រូវអោយតារាកិត្តិយសបំពេញមានដូចជា ហ្គេមទី ១ ស៊ុតបាល់ចង្កេះ ហ្គេមទី ២ តោះផ្លុំទៀន ហ្គេមទី ៣ តោះច្រៀង និងហ្គេមទី ៤ IQ។
ចង់ដឹងថា សប្តាហ៍នេះមានអ្វីពិសេស និងក្រុមណាជាអ្នកឈ្នះឈានទៅដល់វគ្គចាប់ប្រាក់លាន? សូមកុំភ្លេចរង់ចាំទស្សនានៅក្នុងកម្មវិធី «Freshy Winner» ដែលនឹងផ្សាយជូនទស្សនានៅថ្ងៃ សៅរ៍ ទី ១៨ ខែ កុម្ភៈ វេលាម៉ោង ៧:០០ យប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០%
ទស្សនាវីឌីអូខាងក្រោម៖
ដោយ៖ សុវណ្ណនី