© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
កាន់តែពិសេសសប្តាហ៍នេះ ជួបជាមួយ Idol ទាំងបួនដួងរបស់ហ្វេនៗក្នុងភាពយន្តខ្មែររឿង «លួចស្នេហ៍គូដណ្តឹង» ដែលកំពុងចាក់បញ្ចាំងនៅលើទូរទស្សន៍ ភីអិនអិន។ Idol ទាំងបួនរូបនឹងមកលេងហ្គេមសប្បាយៗ ប្រកួតប្រជែងគ្នាដណ្តើមជ័យជម្នះ។
ដោយនៅក្នុងសប្តាហ៍នេះវត្តមានលោក ធីប ជាតួអង្គ ដេវីត និងកញ្ញា ស៊ីន យូប៊ីន ជាតួអង្គ អេឡា ស្ថិតនៅក្នុងក្រុម ទឹកប៉ោម។ ចំណែកឯលោក ខាត់ វ៉ៃហាំង ជាតួអង្គ ខេមរឹទ្ធ និងកញ្ញា វលិ ជាតួអង្គ មុដា ដែលអ្នកទាំងពីរស្ថិតនៅក្នុងក្រុម ក្រូចច្របាច់។ នៅក្នុងការប្រកួតប្រជែងសប្តាហ៍នេះមានហ្គេម ៤ ដែលតម្រូវអោយតារាកិត្តិយសបំពេញមានដូចជា ហ្គេមទី ១ តោះច្រៀង ហ្គេមទី ២ ចង់បានអី ហ្គេមទី ៣ តោះផ្លុំទៀន និងហ្គេមទី ៤ ត្រីអីគេ។
កុំភ្លេចរង់ចាំទស្សនានៅក្នុងកម្មវិធី «Freshy Winner» ដែលនឹងចាក់បញ្ចាំងនៅក្នុងថ្ងៃ សៅរ៍ ទី ១១ ខែ កុម្ភៈ វេលាម៉ោង ៧:០០ យប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០%
ទស្សនាវីឌីអូខាងក្រោម៖
ដោយ៖ សុវណ្ណនី